កីឡា

Ceballos នៅតែមិន សប្បាយចិត្ត ជាមួយនឹង Arteta ឡើយហើយកំពុង បន្តព័ត៌មាន នៃការផ្ទេរ ចេញដដែល

គិតចាប់តាំងតែពី ខែសីហាគ្រា ដែលកីឡាករDani Ceballos បានផ្ទេរមកកាន់ទឹកដី Emirates ក្នុងលក្ខណ្ឌខ្ចីជើង មករូបគេបានបង្ហាញខ្លួន ជាមួយនឹងទំរង់លេង បានយ៉ាងល្អក្រោម ការដឹកនាំរបស់ លោក Unai Emery ប៉ុន្តែបែរជាបានធ្លាក់ទំរង់ លេងវិញក្នុងពេល ដែលគ្រូបង្វឹកថ្មី លោក Arteta មកដល់ទីនេះ។

កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃអង្គារ នេះបាន សរសេរថា Ceballos នៅតែបន្តចិត្តមិនរីករាយជាមួយ នឹងក្លឹបឡើយហើយកំពុងព្យាយាម និងសង្ឃឹមថាអាចចាកចេញពី ទីនេះឲ្យមុនទ្វារដោះដូរ កីឡាករត្រូវបាន បញ្ជប់ទៅទោះបី ជាទើបតែបាន បង្ហាញខ្លួនបានតែ១៨ ដងប៉ុណ្ណោះឲ្យក្លឹបនេះ និងរកបានគ្រាប់បាន១គ្រាប់គត់។

កីឡាកររបស់ក្លឹប Real Madrid រូបនេះបានទទួល រងរបួស កាលពីខែវិច្ឆិកា ក្នុងពេលលេងឲ្យ Arsenal បានតែ២ខែហើយទើបតែ បានបង្ហាញខ្លួនវិញបាន លើកដំបូងប៉ុណ្ណោះ ក្នុងការប្រកួតពានរង្វាន់ FA Cup ប៉ះនឹង Bournemouth កាលពីថ្ងៃចន្ទនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top