កីឡា

Arsenal សម្លឹងឃើញកីឡាករ ធូរថ្លៃម្នាក់ទៀតហើយមករួមក្លឹប

យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Sunsports នៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងមើលឃើញឧិកាសក្នុងការនាំយកកីឡាករខ្សែការពារម្នាក់ នៅនាទីចុងក្រោយមករួមក្លឹបដែលមានតម្លៃត្រឹមតែ៥លានផោនប៉ុណ្ណោះ។

កីឡាករ Cedric Soares បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Southampton វ័យ ២៨ ឆ្នាំរូបនេះធ្លាប់បានបញ្ជាក់ជំហច្បាស់ហើយថានឹងត្រូវចាកចេញពីក្លឹបដើម្បីបន្តអនាគតដ៏ថ្មីមួយខណៈដែលកាំភ្លើងធំ Arsenal កំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកកីឡាករខ្សែការពារចំណូលថ្មីម្នាក់មករួមក្លឹបនោះ។

អ្វីដែលកាន់តែច្បាស់នោះគឺថាពេលនេះ Southampton ក៏កំពុងធ្វើការទាក់ទងជាមួយនឹងក្លឹប Spurs ផងដែរក្នុងការនាំយកកីឡាករខ្សែការពារម្នាក់ក្នុងលក្ខណ្ឌខ្ចីជើងដើម្បីជំនួសតំណែងរបស់ Soares រូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top