កីឡា

លោក Matthaus ៖កីឡាករ៣រូប ជាកីឡាករ ឆ្នើមដែលជួយ ឲ្យក្រុម Bayern ទទួលបាន ជោគជ័យ ក្នុងការប្រកួត


WARSAW៖កីឡាករល្បីល្បាញជនជាតិ អាឡឺម៉ង់ Lothar Matthaus ជឿជាក់ថា ក្រុម Bayern Munich គួរតែរក្សាកីឡាករឆ្នើម របស់ពួកគេដើម្បីទទួលបានជោគជ័យ ព្រោះថា កីឡាRobert Lewandowski, Joshua Kimmich និង Manuel Neuer មិនអាចអ្នកណាម្នាក់ជំនួសបានឡើយយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

លោក Matthaus បាននិយាយថា ក្រុម Bayern ក៏ដូចជានៅក្នុងក្រុមទាំងអស់អ្នកអាចជំនួសកីឡាករស្ទើរតែទាំងអស់ ប៉ុន្តែក្នុងករណីលើកលែងគឺកីឡាករ Robert Lewandowski, Joshua Kimmich និង Manuel Neuerគឺស្ថិតនៅក្នុងភ្នែករបស់ខ្ញុំ ពួកគេមិនអាចខ្វះបានទេ។

Neuer កំពុងពិភាក្សាជាមួយ Bayern ដើម្បីបន្តកិច្ចសន្យា ប៉ុន្តែភាគីទាំង២ មិនទាន់រកឃើញកិច្ចព្រមព្រៀងនៅឡើយទេ។ អតីតកីឡាកររបស់ក្លិប Bayern Munich រូបនេះបានអះអាងថា ម្យ៉ាងវិញទៀតខ្ញុំមានការងឿងឆ្ងល់ប្រសិនបើលោក នឹងរកឃើញម្នាក់នៅក្នុងស្ថានភាពបច្ចុប្បន្ន។ ក្រៅពីវិបត្តិជំងឺកូរ៉ូណាកិច្ចសន្យាបន្តរបស់គាត់ ទំនងជាមិនទទួលបានប្រាក់ចំណេញដូចអ្វីដែលបានលើកឡើងពីមុនទេ៕ ដោយ៖លី ភីលីព

Most Popular

To Top