កីឡា

Karius ដាក់ពាក្យប្តឹងទៅ FIFA សុំបញ្ចប់កុងត្រា នៅតួកគី

សប្តាហ៍នេះកីឡាករអ្នកចាំទី Loris Karius ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យបណ្តឹងទៅកាន់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ករណីដែលមិនបានទទួលបាន ប្រាក់កម្រៃតាមកុងត្រាដែលខ្លួន មានជាមួយនឹងក្លឹបតួកគី Besiktas ហើយចង់បញ្ចប់កុងត្រាខ្ចីជើង របស់ខ្លួនមុនកុងត្រាផង។

កីឡាករអ្នកចាំទី ២៦ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគ្រប់គ្នាចងចាំយ៉ាងច្បាស់បំផុត នៅយប់មួយនាការប្រកួតផ្តាច់ព្រ័ត្រ រវាងក្លឹបហង្សក្រហម Liverpool និងអធិរាជស Real Madrid ។ Karius បានបង្កកំហុសដ៏ធំបំផុត មិនគួរកើតមានដោយរបូត បាល់ដល់ទៅ ២គ្រាប់ធ្វើឲ្យ Real Madrid លើកពានរង្វាន់ Champion League ។

ចាប់តាំងតែពីយប់នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែននោះ មកកីឡាកររូបនេះមិនដែល បានបង្ហាញខ្លួនឲ្យ Liverpool ទៀតឡើយហើយក៏បង្ហាញមុខឡើងវិញ ជាមួយនឹងកុងត្រាខ្ចីជើង កកាន់ក្លឹបតួកគី Besiktas វីញព្រមជាមួយនឹងការគម្រាមកំហែង ដល់អាយុជីវិតនៅក្នុង ប្រទេសអង់គ្លេសផង ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top