កីឡា

Bakayokoសង្ឃឹមថា អាចត្រឡប់ទៅ AC Milanវិញ ក្រោយពេល ដែលChelsea ដាក់តម្លៃសម្រាប់លក់ កីឡាកររូបនេះ

កីឡាករ Tiemoue Bakayoko ដែលមិនសូវមានឧិកាស បង្ហាញវត្តមានជាមួយ នឹងក្លឹបតោខៀវ Chelsea ឡើយមួយរយៈចុងក្រោយនេះ បានបង្ហាញបំណងច្បាស់ ហើយថាចង់ចាកចេញពី អង់គ្លេស ទៅលេងជាមួយនឹងក្លឹប ចាស់ AC Milanវិញ ឲ្យបាននៅក្រោយចប់ រដូវកាលនេះ ។

ក្លឹបតោខៀវ Chelsea ក៏មើលទៅគ្មានបំណង ក្នុងការរក្សាទុកកីឡាករ ខ្សែបម្រើបារាំងរូបនេះដែរ ដោយគ្រូបង្វឹក ក្លឹប លោក Frank Lampard គឺជាមនុស្សដែលចូលចិត្ត ផ្តល់ទំនុកចិត្តខ្ពស់ ដល់កីឡាករ វ័យក្មេងៗប៉ុណ្ណោះ ។ កីឡាកររូបនេះ ធ្លាប់លេងនៅ AC Milan និងបន្ទាប់មកក៏ផ្ទេរទៅMonaco ហើយក៏បាន ចាកចេញពីបារាំង មកអង់គ្លេសកាលពីឆ្នាំ២០១៧ ក្នុងតម្លៃ៤០លានផោន។

តាមប្រភពព័ត៌មាន របស់អង់គ្លេស បានសរសេរថា កីឡាករដែលកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងMonacoរូបនេះ លេងបានតែ១រដូវកាលប៉ុណ្ណោះ ជាមួយនឹងChelsea ហើយរដូវក្តៅនេះ លោកLampard បានដាក់តម្លៃខ្លួន របស់កីឡាកររូបនេះ ហើយគឺប្រមាណជា៣៧លានផោន ខណៈដែលMonacoនិងSevilla ក៏មានបំណងចង់បានផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top