កីឡា

Dybala ជាសះស្បើយពីកូវីដ១៩ ហើយក្រោយតេស្ត ឃើញវិជ្ជមាន៤ដង

នៅថ្ងៃនេះទីបំផុតក្លឹប Juventus បានប្រកាសជាផ្លូវការហើយថា កីឡាករPaulo Dybalaបានជាសះស្បើយ ១០០ភាគរយពីជំងឺកូវីដ១៩ ក្រោយពេលដែលកីឡាករអាហ្សង់ទីនរូបនេះ បានតេស្តឃើញវិជ្ជមាន ដល់ទៅ៤លើកមកហើយ។

កីឡាករខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល តាំងតែពី៦សប្តាហ៍មុនដែលរូបគាត់បានធ្វើតេស្តឃើញ វិជ្ជមានជាលើកដំបូងហើយ ក៏បានបន្តដាក់ខ្លួនឲ្យដាច់ដោយឡែករហូតមកនិងព្រមទាំងព្យាយាម តេស្តសាជាថ្មីនិងនៅតែ ឃើញវិជ្ជមានអំពីកូវីដ១៩នេះដល់ ទៅ៤ដងផងដែរ។

កីឡាករDybala ក៏ធ្លាប់បានបរិយាយប្រាប់គ្នាផងដែរ នៅក្នុងតំណាក់កាលធ្វើ ទុក្ខបំផុតនៃជំងឺនេះដែលបានធ្វើឲ្យគាត់ ពិបាកដកដង្ហើមខ្លាំងព្រមទាំង ធ្វើឲ្យសុខភាពចុះខ្សោយខ្លាំងមិនធ្លាប់មានពីមុន មកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top