កីឡា

Cazorla បង្ហាញបំណង ចង់វិលត្រឡប់ Arsenal ធ្វើការជាមួយនឹង Arteta សាជាថ្មី

នៅថ្ងៃនេះអតីតកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Santi Cazorla បានលើកឡើងប្រាប់គ្រប់គ្នាថា មានបំនងចង់វិលត្រឡប់ មកកាន់ទឹកដី Emirates សាជាថ្មី ក្នុងនាមជាសមាជិក នៃក្រុមគ្រូបង្វឹក ដើម្បីអាចធ្វើការ ជាមួយនឹងArteta សាជាថ្មី។

បុរសដែលមានវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានចាកចេញពីArsenal កាលពីឆ្នាំ២០១៨ ក្រោយរបួសដ៏រ៉ាំរ៉ៃ ដែលគ្រប់គ្នាគិតថា គាត់សឹងតែមិនអាច ប្រកបអាជីពនេះឡើងវិញឡើយ ប៉ុន្តែបែរជាអាចបង្ហាញខ្លួនលេងនៅ Villareal នាពេលបច្ចុប្បន្ន និងកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ក្លឹបផង។

Cazorla ធ្លាប់ធ្វើការជាមួយនឹង Arteta ក្នុងនាមជាកីឡាករ បាន៤រដូវកាល និងធ្លាប់លើកពានរង្វាន់FA Cup រួមគ្នាបាន២ សម័យបានបញ្ជាក់ថា ចង់វិលត្រឡប់មកទីនេះវិញ ក្រោយចូលនិវត្តពីកីឡាករ ប៉ុន្តែត្រូវរងចាំមើលថា តើអ្នកគាំទ្រក្លឹប នឹងស្វាគមន៍វត្តមានរបស់គាត់ ក្នុងកម្រិតណាជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top