កីឡា

Liverpool គ្រងតំណែង ម្ចាស់ជើងឯក ម្តងទៀត រយៈពេល៣០ឆ្នាំ បន្ទាប់ពី Man City ចាញ់ Chelsea

ឡុងដ៏៖ ក្រុមហង្សក្រហម Liverpool បានអបអរជើងឯកអង់គ្លេសលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩០ បន្ទាប់ពីក្រុមលេខ ២ Manchester City បានចាញ់ ក្រុមតោខៀវ Chelsea ២-១ នៅពហុកីឡដ្ឋានStamford Bridg កាលពីថ្ងៃព្រហស្បតិ៍ ដូច្នេះ Liverpool កំពុងមើលឃើញការគ្រងតំណែងរយៈពេល ២ រដូវកាលរបស់ខ្លួនក្នុងនាមជាម្ចាស់ជើងឯក។

លទ្ធផលនេះបានធ្វើឲ្យហង្សក្រហម Liverpool នាំមុខដោយមាន ២៣ ពិន្ទុនាំមុនគេ ដែលមិនអាចឲ្យក្រុមណារកពិន្ទុតាមទាន់ឡើយ។កាលឆ្នាំ ២០១៦ គ្រាប់បាល់ចុងក្រោយរកបានដោយ Eden Hazard ជួយឲ្យក្រុមតោខៀវ Chelsea ស្មើជាមួយក្រុម Tottenham ឲ្យក្រុម Leicester ទទួលបានជោគជ័យ ក្នុងការឈ្នះពានរង្វាន់ដែលមិនគួរឲ្យជឿបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ អង់គ្លេស។

កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការប្រកួតរវាង Man City និង Chelsea ឈានចូលរួមនា ទីទី៧៨ក្រុម Chelseaទទួលបាល់ប៉េណាល់ទីដែលត្រូវស៊ុតដោយ Willian ធ្វើឲ្យក្រុមតោខៀវទទួលបានជ័យជម្ននះ និងនាំឲ្យមានការបាញ់កាំជ្រួចនៅក្បែរកីឡដ្ឋាន Anfield របស់ហង្សក្រហម Liverpool ៕ដោយ៖លី ភីលីព

Most Popular

To Top