កីឡា

ឪពុក Fati ឆ្លើយតបយ៉ាងម៉េច ចំពោះព័ត៌មានថា នឹងផ្ទេរទៅ Old Trafford?

កន្លងមកខ្សែប្រយុទ្ធ នៅក្នុងឈុតក្រោម២១ឆ្នាំ របស់ប្រទេសអេស្បាញកីឡាករ Ansu Fati ត្រូវបានសារព័ត៌មានជាច្រើន បានធ្វើការលើកឡើងថា នឹងអាចចុះកុងត្រា ជាមួយនឹងក្លឹបបិសាចក្រហម Man United ជាមិនខាន ពេលដែលរដូវក្តៅមកដល់។

ឆ្លើយតបទៅនឹងការលើកឡើងនេះ ឪពុករបស់កីឡាករ Fati បានចេញមកបញ្ជាក់សាជាថ្មីថា កូនប្រុសរបស់គាត់ នឹងមិនអាចចាកចេញពីអេស្បាញឡើយ ដោយនិយាយបែបនេះថា គ្រប់គ្នាដែលបានចាកចេញពី Barcelona គឺសុទ្ធតែនឹង ចង់ត្រឡប់មកវិញជាមិនខាន។

បិសាចក្រហម Man United មួយរយៈចុងក្រោយនេះ មានព័ត៌មានថា បានទាក់ទងជាមួយនឹង Fati វ័យ១៧ឆ្នាំនេះជាច្រើនដងមកហើយ ក្រោយពេលដែលគាត់ អាចមានឈ្មោះលេង នៅក្នុងបញ្ជីកីឡាករឈុតធំ របស់ក្លឹបជាលើកដំបូង កាលពីខែសីហាមក ដោយក្នុងនោះរកបាន៦គ្រាប់ ហើយក្នុងការបង្ហាញ ខ្លួនទាំង២៦ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top