កីឡា

Premier League កំណត់បានវេលា រដូវកាលថ្មីហើយ

រដូវកាល២០១៩-២០២០ បានរកឃើញម្ចាស់ជើងឯក ទៅហើយដោយឡែកក្រុម ដែលត្រូវកាត់ចោល នឹងរកឃើញនៅក្នុងការប្រកួត ប៉ុន្មានទៀតខាងមុខនេះ។

ប៉ុន្តែមកដល់ថ្ងៃនេះ The Sunsports បានចុះផ្សាយថា EPL បានកំណត់កាលបរិច្ឆេទថ្មី រួចរាល់ហើយ ដើម្បីដំណើរការលីគរដូវកាលថ្មី ពោលគឺវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១២ ខែកញ្ញា ខាងមុខ ។

ទោះបីជាយ៉ាងណាក្តីស្ថានភាព នឹងអាចប្រែប្រួលអាស្រ័យ ទៅលើកូវីដ១៩ ខណៈដែលជាក់ស្តែង EPL មានជម្រើសផ្សេងទៀតផងដែរ ចំពោះកាលបរិច្ឆេទចាប់ផ្តើមនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top