កីឡា

លោក ស សុខា៖ អនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការចង់ធ្វើគ្រូបង្វឹក ត្រូវលាឈប់ពីតំណាងនៅសហព័ន្ធរបស់ខ្លួន

ភ្នំពេញ៖នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិក ព្រមទំាងអគ្គលេខាធិការនៃសហព័ន្ធជាតិតំណាងឲ្យប្រភេទកីឡាអូឡាំពិក និងមិនអូឡាំពិកអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ត្រួតពិនិត្យសមាសភាគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកចំនួន ៣៤សហព័ន្ធសម្រាប់ក្រុមជម្រើសជាតិ២០២០។

សម្រាប់ការប្រមូលផ្តុំឆ្នាំមានកីឡាករ-កីឡាការិនីចំនួន៣៣ក្នុង៣៤មកពីសហព័ន្ធកីឡាជាតិ ប៉ុន្តែក្នុងនោះប្រភេទកីឡាជីជឺតស៊ូគ្មានវត្តមាន ប្រមូលផ្តុំឡើយដោយសារតែសហព័ន្ធកីឡាមួយនោះគ្មានកីឡាករ-កីឡាការិនី និងគ្មានគ្រូបង្វឹក។ ហើយការប្រមូលផ្តុំហ្វឹកហាត់ជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយគ្មានការស្នាក់នៅ និងហូចចុករួមគ្នាឡើយ ធ្វើបែបនេះដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID19។

លោក ស សុខា បានមានប្រសាសន៍ថា ក្នុងការប្រមូលផ្តុំឆ្នាំនេះមានសហព័ន្ធកីឡាមួយចំនួនដែលមាន អនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការជាគ្រូបង្វឹកត្រូវប្តូរចេញ ប្រសិនមិនប្តូរចេញត្រូវធ្វើលិខិតលាចេញពី តំណាងអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការទើបអាចក្លាយជាគ្រូបង្វឹកបាន។ ចំណែកកីឡាករ-កីឡាការិនីចំនួនមិនបានចូលរួមជើងឯកថ្នាក់ជាតិ តែមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិលោកនឹងទទួលយក ប៉ុន្តែត្រូវឲ្យគណៈកម្មចុះទៅត្រួតពិនិត្យសមត្ថភាពផ្ទាល់ តាមការអះអាងរបស់សហព័ន្ធខ្លួន។ដោយ៖លី ភីលីព

Most Popular

To Top