ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមកចិក្ចប្រជុំ និងធ្វើការណែនាំ ដល់កីឡាករប្រដាល់គុនខ្មែរ ដែលស្ថិតក្នុងក្រុមជម្រើសជាតិ ឈុតធំ ឆ្នាំ២០២០ គឺកីឡាករ ឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា ដើម្បីពង្រឹងវិន័យ ក្រមសីលធម៌ ប្រកួតឲ្យសាកសមជាកីឡាករ ថ្នាក់ជាតិ នៅសហព័ន្ធ ក្នុងហពុកីឡដ្ឋានជាតិ ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការណែនាំកីឡាករឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា ធ្វើឡើងក្រោយពីអ្នកទំាង២នាក់ ធ្វើការប្រកួតកាលពីសប្តាហ៍មុន មិនអស់ពីសមត្ថភាព សមជាកីឡាករ ឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណាឡើយ ។ ក្នុងនាមជាកីឡាករ ត្រូវប្រកួតឲ្យអស់ ពីសមត្ថភាពទោះបីចាញ់ ឬឈ្នះក៏ដោយ មិនត្រូវធ្វើឲ្យអ្នកទស្សនិកជន និងអ្នកគាំទ្រខកចិត្តទេ ។
លោកប្រធានបានបន្តថា កីឡាករ ឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា គឺក្រុមកីឡាជម្រើសជាតិ គុនខ្មែរ ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅ ប្រទេសវៀតណាម ទីក្រុងហាណូយ នាខែវិច្ឆិកាខាងមុខនេះ។ មិនថា ឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា ក្រុមកីឡាគុនខ្មែរផ្សេងៗ ដែលប្រព្រឹត្តបែបនេះលោក និងសមាជិកប្រវតិបតិ្ត សហព័ន្ធនឹងធ្វើណែនាំដូចគ្នា ៕ ដោយ៖លី ភីលីព

