កីឡា

រិន ដេវីដ ប៉ះ រឿន សុខលី ដណ្តើមកៅអី វគ្គបន្តនៃ TV5 Boxing Knock-Out Serie by Cellcard នាថ្ងៃសៅរ៍នេះ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard នាថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ២០០២នេះ អ្នកប្រដាល់ជើងខ្លាំង២រូប ប្រជែងយកកៅអី សម្រាប់ វគ្គជម្រុះជុំទី២ គឺអ្នកប្រដាល់ រិន ដេវីដ ក្លិបនាគរាជចតុមុខ ប៉ះអ្នកប្រដាល់ រឿន សុខលី ក្លិបយុវជនពន្លកថ្មីព្រែកឯង ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម លើកសង្វៀន TV5 ព្រែកកំពីស ។

ចំពោះ រិន ដេវីដ និងសុខលី ជាអ្នកប្រដាល់ ស្រករក្រោយដូចគ្នា ប៉ុន្តែក្បាច់គុនរបស់ពូកគេមិនខ្ចីឡើយ មានភាពចាស់ទុំមិនអន់ជាង អ្នកប្រដាល់ជើងចាស់នោះឡើយ ចំណែកអ្នកប្រដាល់រិន ដេវីដ ចិត្តរបស់គេក៏មិនអន់ដែរ ហ៊ានប្ដូរកែង និងកណ្ដាប់ដៃ ជាមួយគូប្រកួត ដោយគ្មានញញើតគ្រាន់ តែពេលខ្លះគេប្រើកម្លាំងខ្ជីខ្ជារ បន្តិចជាហេតុធ្វើឲ្យគេឆាប់ ស្រុតកម្លាំង ។ អ្នកប្រដាល់រូបនេះប្រកួតចំនួន៥៧ដង ឈ្នះ៤៣ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។

ដោយឡែកអ្នកប្រដាល់ រឿន សុខលី វិញ ជាអ្នកប្រដាល់ធ្លាប់ឆ្លងកាត់ការប្រកួត ជាមួយអ្នកប្រដាល់ជើងចាស់ ទោះបីការប្រកួតខ្លះគេ ត្រូវអ្នកប្រដាល់ជើងចាស់ វាយឲ្យសន្លប់ ក៏ពិតមែនតែគេ មានភាពក្លាហាន ហើយអ្នកប្រដាល់រូបនេះមានកលល្បិច ព្រមទាំងមានទេពកោសល្យប្រើជង្គង់ និងកែងបានរហ័ស ។ អ្នកប្រដាល់រូបនេះប្រកួត៤០ដង ឈ្នះ៣០ដង ចាញ់៩ដង និងស្មើពិន្ទុ១ ដង ៕

Most Popular

To Top