ក្លឹបយក្សអេស្បាញ Barcelona នៅថ្ងៃនេះ ត្រូវបានគេដឹងថា នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាមួយ ហើយដើម្បីអាចបន្តកុងត្រាថ្មី ជូនដល់កីឡាករឆ្នើមវ័យក្មេង របស់អេស្បាញ Ansu Fati ។
The Goal ហ៊ានអះអាងថា Barcelona នឹងមិនទុកចន្លោះប្រហោងណាមួយ ដែលអនុញ្ញាតិឲ្យ Fati អាចចាកចេញ ឬចាកចេញក្នុងពេលឆាប់ៗ ណាខាងមុខឡើយពោល គឺចង់ឲ្យ Fati នឹងបន្តរស់នៅ Camp Nou ក្នុងពេលវេលាដ៏យូរអង្វែងមួយ។
ក្រោយពេលដែលបានបង្ហាញខ្លួន យ៉ាងអស្ចារយសម្រាប់ជម្រើសជាតិ អេស្បាញប៉ុន្មានថ្ងៃមុននេះ មកកីឡាករ Fati និងភ្នាក់ងាររបស់គាត់ ក៏មិនលាក់លៀមដែរថា នឹងអាចចាប់ផ្តើមចរចាគ្នា បានគ្រប់ពេលទាំងអស់ ខណៈដែលកុងត្រារបស់គាត់ មានត្រឹមតែខែមិថុនា ឆ្នាំ២០២២ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
