កីឡា

​ទោះ​មាន​គ្រាប់​ច្រើន ​ក៏​គ្រូ Leeds ​ថា ​មិន​ប្ដូរ​ទម្រង់ ​ប្រយុទ្ធ​ខ្លួន​ឡើយ​

​ក្រុម Leeds United ​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​ក្នុង​លទ្ធផល ៤-៣ ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។

​Leeds ​២​ប្រកួត​បើក​ឆាក​មក​នេះ ​ឃើញ​ថា​រក​គ្រាប់​បាល់​បាន​ច្រើន ​ហើយ​ក៏​ធ្លាយ​គ្រាប់​បាល់​វិញ​ច្រើន​ផង​ដែរ។ ​ប្រកួត​ដំបូង​ពួកគេ​ចាញ់​ក្រុម Liverpool ​ក្នុង​លទ្ធផល ​៤-៣ ​ហើយ​ប្រកួត​ទី​២​នេះ បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​វិញ ​ក្នុង​លទ្ធផល ​៤-៣ ​ដែរ។ ​ដោយ​២​ប្រកួត​មក​នេះ ​១​ប្រកួត​មាន​គ្រាប់​បាល់​ដល់​ទៅ​៧​គ្រាប់​ឯ​ណោះ។

​ត្បិត​តែ​ធ្លាយ​គ្រាប់​ច្រើន ​យ៉ាង​ណា​ក្ដី ​ក៏​លោក Marcelo Bielsa ​បាន​អះអាង​ថា ​លោក​នឹង​មិន​ប្ដូរ​ក្បួន ​មក​លេង​ការពារ​វិញ​នោះ​ដែរ។ ​អ្វី​ដែល​លោក​មើល​ឃើញ​គឺ​ក្រុម​កំពុង​លេង​ល្អ ​ដោយ​នៅ​ខ្វះ​ខាត​តែ​តំបន់​ ការពារ​ប៉ុណ្ណោះ។ ​ការ​លេង​ប្រយុទ្ធ​គ្នា ​រហូត​ដល់​នាទី​ចុង​ក្រោយ​នេះ គឺ​ជា​អ្វី​ដែល​បាល់ទាត់​គួរ​មាន ​មិន​មែន​លេង​ដើម្បី​តែ​ការពារ​មួយ​មុខ​នោះ​ទេ៕
ដោយ ៖ sabay

Most Popular

To Top