ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcardនាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នៅលើសង្វៀនTV5 ព្រែកកំពឹស អ្នកប្រដាល់ សាន សំអុន ក្លិបអារុណរះកីឡា ប្រើកណ្ដាប់ពិឃាតផ្ដួល អ្នកប្រដាល់ ផាន ផាន់ណាត់ ក្លិបទ័ពឆ័ត្រយោង៩១១ ដោយអាជ្ញាកណ្ដាលបញ្ឈប់ការ ប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី៣ ក្រោយក្នុងទី៣នេះ អ្នកប្រដាល់ ផាន ផាន់ណាត់ រាប់៣ដងជាប់ៗគ្នា ។
សម្រាប់ការប្រកួតទាំងទឹក២ អ្នកប្រដាល់ទំាង២នាក់ ហាក់ដូចជាគ្មាននរណាលើ នរណានោះទេ ប៉ុន្តែមកដល់ទឹកទី៣ សំអុនបញ្ចេញ កណ្ដាប់ដៃ វាយសន្ធាប់លើផាន់ណាត់ចំនួន៨ ដៃធ្វើឲ្យផាន់ ណាត់ ដួលហើយត្រូវអាជ្ញា កណ្ដាលរាប់៨ ក្រោយពីរាប់ដល់៨ ផាន់ណាត់ ងក់ក្បាលថា គេអាចបន្តការប្រកួតបានតែភ្លាមៗ នោះសំអុន វាយសន្ធាប់ម្ដងទៀត ធ្វើឲ្យផាន់ណាត់ត្រូវអាជ្ញា កណ្ដាលរាប់៨ម្ដងទៀត ភ្លាមៗនោះសំអុនក៏កាន់តែសន្ធាប់ បន្ថែមធ្វើឲ្យផាន់ណាត់វង្វេងម្ដងទៀត ។
លើកនេះអាជ្ញាកណ្ដាល មិនរាប់៨ម្ដងទៀត ឡើយ ព្រោះនៅក្នុងបទបញ្ជាប្រកួត អាជ្ញាកណ្ដាលរាប់៣ដង ក្នុងទឹកមួយត្រូវកាត់ក្តីឲ្យកីឡាកររូបបនោះ ចាញ់ដោយស្វ័យប្រវត្តិទោះបីរូបគេមាន បៀបទំាង២ទឹកក៏ដោយ។ ដូច្នេះសាន់ សំអុន ដណ្តើមបានកៅអីឡើងទៅប្រកួតបន្តនៅជុំទី២ ខណៈផាន ផាន់ណាត់ខ្ទាតចេញ ពីការប្រកួតតែត្រឹម ៕





