ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ថា ប្រទេសកកម្ពុជា មានគោលដៅចង់ឈានជើង ចូលចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម១១ ប្រទេស នៃការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ដោយសារការប្រកួតនីហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី យើងទទួលបានចំណាត់ថ្នាក់លេខ៨ រហូតដល់ដូច្នេះកម្ពុជា ត្រូវឈ្នះមួយប្រទេសទៀត ។
លោកអគ្គលេខាធិការ NOCCបន្តថា ប្រសិនបើយើងទទួល បានចំណាត់ថ្នាក់លេខ៧ យើងនឹងសមុ្រកការប្រកួតកីឡា SEA GAMES ២០២៣ នៅកម្ពុជាឲ្យឈរចំណាត់ ថ្នាក់លេខ៦ ឬលេខ៥ ដែលដឹកនាំស្រមោលស្រមៃចង់បាន ប្រសិនជាយើងទទួលបានចំណាត់ថ្នាក់លេខ៧ នៃការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ពិតមែនគឺជាសញ្ញាល្អបំផុតហើយ ។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា ម្ចាស់ផ្ទះវៀតណាមដាក់៣៦ ប្រភេទកីឡា ក្នុងការប្រកួត ចំណែកកម្ពុជា នឹងបញ្ជូន ៣១ប្រភេទកីឡាត្រៀមចូលរួម ជាមួយប្រភេទកីឡាមានសក្តានុពលដណ្តើមមេដាយ បានចំនួន១១ ប្រភេទរួមមានកីឡាប៉េតង់ តេក្វាន់ដូ WT វ៉ូវីណាម ចំបាប់ វាយកូនបាល់ វ៉ូស៊ូ ប្រដាល់សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់ (គុនខ្មែរ) និងកីឡាកាយវប្បកម្ម ។
ចំណែកកីឡាកាយវប្បកម្ម និងវ៉ូវីណាម ជាប្រភេទកីឡាដែលអាចមានសមត្ថភាពដណ្តើម មេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ព្រោះទាំង២ចេញប្រកួតលើឆាកអន្តរជាតិ តែងតែងឈ្នះមេដាយមាសរហូត។ ប្រភេទកីឡាអាចឈានដល់រកមេដាយ រួមមានកីឡាការ៉ាតេ កីឡារាំ កីឡាអុក Xiangqi និងបាល់បោះ៣ទល់៣នាក់ ៕ដោយ៖លី ភីលីព



