ភ្នំពេញ៖កីឡាករ-កីឡាការិនី និងប្រតិភូចំនួន១១៩នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT)ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡា តេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិរៀបចំ ដោយខេមរសហព័ន្ធតេក្វាន់ ដូស្ទីល (WT)។
ការប្រកួតជើងឯកថ្នាក់ជាតិ ២០២០នេះមានកីឡាករ-កីឡាការិនី ចំនួន៩០នាក់ក្នុងនោះកីឡាការិនីចំនួន៤១ ចំណែកប្រតិភូចំនួន២៩នាក់សរុបចំនួន ១១៩នាក់មកពីក្លិបចំនួន២៩ដោយមានវិញ្ញាសា ប្រកួតចំនួន១៧នោះបែងចែកចេញ ជា២ផ្នែកធំៗគឺវិញ្ញាសាមេគុន និងវិញ្ញាសាប្រយុទ្ធ។ ចំពោះវិញ្ញាសាមេគុនមានវិញ្ញាសា ចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនឯកត្តជនបុរស (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាមេគុនមានវិញ្ញាសាចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖ មេគុនឯកត្តជននារី (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាមេគុនមានវិញ្ញាសា ចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖ មេគុនគូ បុរស និងនារី(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) មេគុនទី៦ (Yook Jang )ដល់មេគុនទី១២ (Pyongwon) មេគុនក្នុងម្នាក់អាចប្រកួតបាន២វិញ្ញាសា។
ចំណែកវិញ្ញាសាប្រយុទ្ធមាន ១២ចែកចេញ២ផ្នែក គឺផ្នែកបុរសមាន៨វិញ្ញាសា រួមមានវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គ.ក្រចាប់ពី អាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥១គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៤គ.ក្រចាប់ពី អាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៦៣គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)។
រីឯវិញ្ញាសាប្រយុទ្ធទម្ងន់៦៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៨៧គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)។
ដោយឡែកវិញ្ញាសានារី៤ដូចជា វិញ្ញាសាប្រយុទ្ធទម្ងន់៤៦គ.ក្រចាប់ពីអាយុ១៧ ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៤៩គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៣គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)៕ ដោយ៖លី ភីលីព



