កីឡា

អ្នកប្រដាល់ យ៉ន ពិសី ជាបេក្ខជនចុងក្រោយ ក្នុងចំណោម៨នាក់ ឡើងវគ្គជម្រុះជុំទី២នៃ TV5 Boxing Knock-Out Serie by Cellcard

ភ្នំពេញ៖ ព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ពានរង្វាន់ TV5 Boxing Knock-Out Serie by Cellcard នៅសង្វៀនព្រែកកំពឹស នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានរកឃើញបេក្ខជនទី៨ យ៉ន ពិសី ដែលជាបេក្ខជនចុងក្រោយ ឡើងវគ្គជម្រុះជុំទី២ បន្ទាប់ពីយកឈ្នះ អ្នកប្រដាល់ជើងថ្មី រ៉ា រ៉យ៉ាដោយពិន្ទុ ។

អ្នកប្រដាល់ជើងចាស់ យ៉ន ពិសី ក្លិបសាលវ័ន្ត កីឡាបានយកឈ្នះប្រដាល់ជើងថ្មី រ៉ា រីយ៉ា របស់ក្លិបអេភូថងកីឡា ដោយពិន្ទុយ៉ាងលំបាកបំផុត ដោយសារតែ រ៉ា រ៉យ៉ា មានកម្លាំងសម្រុកពេញ ទោះបីរូបគេគ្មានស្នៀត ដួលខ្លាចាស់យ៉ន ពិសី ក៏ដោយ ។

ការប្រកួតទំាំងទឹក៣ រ៉ា រីយ៉ា ពិតជាវ៉ៃចេញច្រើនមែន ប៉ុន្តែការវ៉ៃចេញរបស់គេ បានត្រឹមតែវ៉ាខ្យល់ប៉ុណ្ណោះ ព្រោះរូបគេមិនបានវ៉ៃ ចំគោលដៅឡើយ ចំណែកការវ៉ៃចេញ របស់ពិសីពិតជាចំគោលដៅ ច្រើនជាងមែន ដោយសារពិសីល្អ ទាំងការវាយលុក និង ល្អទាំងការការពារ បន្ទាប់ពីប្រកួតចប់ទឹកគទី៣ អ្នកប្រដាល់ជើងចាស់យ៉ន ពិសីបានទទួលជ័យជំនះលើរ៉ា រ៉យ៉ាដោយពិន្ទុ ។

ចំពោះអ្នកប្រដាល់ជើង កន្ត្រៃហោះធា នុរាជ ប្រើពេលតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ ផាន់ សុវណ្ណ ក្លិបនាគរាជចតុមុខ ឲ្យសន្លប់ក្រោកលែងរួច ដោយឡែកអ្នកប្រដាល់ សេក ចៅជូតក្លិប អង្គរមានជ័យខេត្តសៀមរាប បានទាត់ជើងអ្នកប្រដាល់ជើង ខ្លាំង សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ឲ្យបន្តការប្រកួត មិនបានតទៅទៀត មុនស្នូរជួងបញ្ចប់ទឹកទី២ ៕

Most Popular

To Top