កីឡាករខ្សែការពារស្លាប សញ្ជាតិបារាំង Lucas Digne ត្រូវបានគេស្គាល់គ្រប់គ្នា ហើយថាជាកម្លាំងដ៏សំខាន់ របស់ក្លឹប Everton នៅឈុត១១នាក់ដំបូង ចាប់តាំងតែពីគាត់បានផ្ទេរ មកចូលរួមជាមួយ នឹងក្លឹបកាលពីឆ្នាំ២០១៨ ពីក្លឹប Barcelona មកម្ល៉េះ។
នៅថ្ងៃនេះ Everton បានប្រកាសជាផ្លុវការហើយថា Digne បានឈានទៅដល់ការចុះកុងត្រាថ្មី ជាផ្លូវការ ដែលមានន័យថាគាត់ នឹងបន្តរស់នៅជាមួយនឹង Goodison Park រហូតទៅដល់ឆ្នាំ២០២៥ដែលជាកុងត្រា មានរយៈពេលសុពលភាព ៤ឆ្នាំបន្ថែមទៀត។
កីឡាករវ័យ២៧ ឆ្នាំរូបនេះ បាននិយាយថា ពួកយើងនៅទីនេះមានផែនការជាច្រើន ដែលត្រូវធ្វើនិងអាចទទួលបានជោគជ័យ ជាមួយគ្នាជាពិសេសនៅរដូវកាលនេះ ព្រមទាំងប៉ុន្មានឆ្នាំខាងមុខដូចនេះវា គឺជាឧិកាសដ៏ល្អបំផុត ដែលយើងនឹងអាចធ្វើដំណើរទៅដល់នៅ អ៊ឺរ៉ុបនាឆ្នាំបន្តបន្ទាប់ ជាមិនខានជាមួយគ្នា៕
ប្រែសម្រួល៖ស៊ុនលី