Erling Haaland ខ្សែប្រយុទ្ធកំពុងឡើង ជើងរបស់ក្លឹប Borussia Dortmund ពេលនេះមាន១០ក្រុមចង់បានគេ បន្ទាប់ពីបង្ហាញទម្រង់លេង គួរឲ្យចាប់អារម្មណ៍ខ្លាំង នៅអាល្លឺម៉ង់។
កីឡាករវ័យ២០ឆ្នាំរកបាន៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣០ប្រកួត គិតគ្រប់កម្មវិធី ហើយកំពុងមានក្លឹបធំៗ ជាច្រើននៅតំបន់អឺរ៉ុបចង់បាន ។ យោងតាម Mino Raiola ដែលជាភ្នាក់ងាររបស់ Haaland បានទម្លាយឲ្យដឹងថា ពេលនេះមាន១០ក្រុម កំពុងចាប់អារម្មណ៍ចុះកុងត្រា យកខ្សែប្រយុទ្ធសញ្ជាតិន័រវែស ។
Manchester United និង City សុទ្ធតែបានទាក់ទង Haaland ខណៈ Chelsea និង Liverpool ក៏ចូលរួមប្រជែងដូចគ្នា។ ក្រុមមកពីអង់គ្លេសទាំង៤នេះត្រូវប្រជែងជាមួយក្រុមធំ៦ផ្សេងទៀត ប្រសិនសិនបាន Haaland។
Real Madrid, Barcelona, Paris Saint-Germain និង Bayern Munich ត្រូវបានគេជឿជាក់ជាក្រុម៤ក្រុម ចំណោម៦ក្រុមខាងលើ ដែលចង់បាន Haaland។ ដំណឹងទាំងនេះបានបង្ហើបឲ្យដឹងពីលោក Mino Raiola។ Raiola បានរំពឹងទុកថា Haaland នឹងដើរតាមគន្លងរបស់ Lionel Messi, Ronaldo និង Ibrahimovic៕ Sabay