កីឡា

Arteta៖ Willian គឺជាអ្នកប្តូរ ទំរង់លេងរបស់ក្រុម

ការប្រកួតជ័យជំនះ យប់មិញគ្រប់គ្នាអាចមើល ឃើញហើយថា កីឡាករប្រេស៊ីល Willian គឺជាអ្នកដែលអាចបោះបាល់ ស៊ុតបញ្ចូលទីភ្លាមៗ នៅក្រោយពេល ដែលគាត់ត្រូវបានប្តូរ
ចូលប្រកួតភ្លាមនិងជួយឲ្យក្តីសុបិន្ត របស់ក្រុមកាំភ្លើងធំ Arsenal នៅ Europa League នៅតែបន្ត ។

ដូចដែរបានឃើញ នៅក្រោយចប់ការ ប្រកួតគ្រូបង្វឹករបស់ Arsenal លោក Mikel Arteta បានធ្វើការលើកឡើង អំពីទំរង់លេងដ៏អស្ចារ្យរបស់ Willian ថាគឺជាកីឡាករដ៏សំខាន
សម្រាប់ការវាយ បកយកជ័យជំនះវិញ របស់ក្រុមទៅលើក្រុម Benfica កាលពីយប់ថ្ងៃមិញនេះ ក្នុងលទ្ធផល៣ទល់នឹង២។

Willian ដែលមានទំរង់លេង មិនសូវល្អចាប់តាំងតែពីពេលបានផ្ទេរមកពី Chelsea កាលពីរដូវក្តៅនោះបានផ្លាស់ ឲ្យចូលប្រកួតយប់មិញ ក្រោយ Benfica ស៊ុតគ្រាប់បាល់ទី២របស់ខ្លួន
ហើយកីឡាកររូបនេះក៏បានជួយឲ្យ Kieran Tierney ស៊ុតបានតាមស្មើវិញភ្លាមដែរមុនពេលដែល Bukayo Saka ក៏បានស៊ុតបញ្ចូលទីបាល់ជ័យជំនះ នៅចុងម៉ោងផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top