កីឡា

ប្រធានក្លឹប Dortmund ចេញមកប្រតិកម្ម ជាមួយនឹងការអះអាង របស់លោក Raiola

យើងបានដឹងហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្នាក់ងាររបស់កីឡាករ Erling Haaland បានប្រើប្រាស់ឃ្លាមួយចំនួន ដែលអាចបង្ហើបថាកីឡាកររូបនេះ កំពុងនឹងអាចចាកចេញពី Dortmund ក្នុងពេលខាងមុខនេះ។

លោក Raiola ភ្នាក់ងាររបស់កីឡាកររូបនេះ ធ្លាប់បាននិយាយាថា Haaland នឹងក្លាយទៅជាកីឡាករ លំដាប់ពិភពលោក ជំនួសតំណែងរបស់ Lionel Messi និង CR7 ហើយបច្ចុប្បន្នមានក្លឹប ចំនួនប្រហែលជា១០ប៉ុណ្ណោះ ដែលអាចមានលទ្ធភាព ក្នុងការស្វាគមន៍វត្តមាន របស់កីឡាកររូបនេះបាន។

ឆ្លើយតបទៅនឹងការ លើកឡើងនេះលោក Michael Zorc បានធ្វើការបដិសេធនិងនិយាយថាលោក Mino Raiola ហាក់ដូចជាមានទុទិដ្ឋិនិយមពេកហើយជាមួយនឹង Haalandទោះបីលោកបានទទួលស្គាល់ថា Haaland ពិតជាមិនអាចបន្តលេង ជាមួយនឹង Dortmund ជារៀងរហូតក្តី ។ លោកបន្តថា យើងនឹងនៅតែបន្តរៀបចំផែនការ សម្រាប់ Haaland ហើយ ខ្ញុំគិតថាគាត់នៅទីនេះ គឺមិនមានអ្វីដែលលំបាក ឬទើសចិត្តអ្វីឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top