កីឡា

លោក Coates ៖ អត្តពលិកត្រូវលើកទឹកចិត្ត ឲ្យចាក់វ៉ាក់សាំង នៅអូឡាំពិកអូឡាំពិក ប៉ុន្តែមិនចាំបាច់បង្ខំឡើយ

MELBOURNE៖ លោក John Coates អនុប្រធាន IOC បាននិយាយថា អត្តពលិកត្រូវបានលើកទឹកចិត្តឲ្យចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 មុននឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅប្រទេសជប៉ុន ប៉ុន្តែវានឹងមិនមានលក្ខណៈជាកាតព្វកិច្ចឡើយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Coates ប្រធានគណៈកម្មាធិការសម្របសម្រួលរបស់ IOC សម្រាប់ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Brisbane ថា មិនមានកាតព្វកិច្ចទេ យើងមិនអាចធ្វើបានទេ។ ប៉ុន្តែវាពិតជាត្រូវបានលើកទឹកចិត្ត ហើយ IOC មានកិច្ចព្រមព្រៀងជាមួយ COVAX ជាកន្លែងដែលវាជួយសម្រួលដល់ការចែកចាយវ៉ាក់សាំង។

COVAX គឺជាគម្រោងចែករម្លែកវ៉ាក់សាំងសកលរបស់អង្គការសុខភាពពិភពលោក។ ប្រធាន IOC  លោក Thomas Bach បាននិយាយកាលពីខែមុនថា វាអាស្រ័យលើគណៈកម្មាធិការជាតិអូឡាំពិកដើម្បីសម្របសម្រួលជាមួយរដ្ឋាភិបាលរបស់ពួកគេអំពីការទទួលបានវ៉ាក់សាំង ប៉ុន្តែលោកមិនពេញចិត្តនឹងអត្តពលិកបំពាន់ឡើយ។

ជាមួយនឹងការពន្យារពេលនៃការប្រកួត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា លោក Coates ជាប្រធានគណៈកម្មាធិការអូឡាំពិកអូស្រ្តាលីរំពឹងថា អត្តពលិករបស់ប្រទេសនេះនឹងត្រូវបានចាក់វ៉ាក់សាំងនៅត្រឹមខែមិថុនាខាងមុខនេះ។ អូស្រ្តាលីបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ខ្លួននៅសប្តាហ៍នេះ។

លោក Coates  បានបន្តថា រដ្ឋាភិបាលជប៉ុនត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើចំនួនអ្នកគាំទ្រអាចចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅត្រឹមខែមេសា។ អ្នករៀបចំកម្មវិធីសង្ឃឹមថានឹងមានអ្នកទស្សនានៅក្នុងព្រឹត្តិការណ៍កីឡានេះ ប៉ុន្តែការរំពឹងទុកនៅតែមានថា ព្រឹត្តិការណ៍នេះអាចត្រូវបានលុបចោលដោយសារតែមេរោគ COVID-19៕

ដោយ៖លី ភីលីព

Most Popular

To Top