កីឡា

សហព័ន្ធកីឡា វ៉ូវីណាម កម្ពុជាត្រៀមបញ្ជូន អត្តពលិក និងគ្រូបង្វឹក២៩នាក់ ហ្វឹកហាត់ពង្រឹង សក្តានុពល និងជំរុញសមត្ថភាព ឆ្ពោះរកមេដាយSEA GAMES 2021

ភ្នំពេញ ៖ សហព័ន្ធកីឡាវ៉ូវីណាម កម្ពុជាបានត្រៀម ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021-2023 លើទី៣១នៅប្រទេសវៀតណាម និងលើកទី៣២ នាប្រទេសកម្ពុជា ដោយការប្រកួតជាផ្លួវការ កាន់តែខិតជិតមកដល់ហើយ សហព័ន្ធកីឡាត្រៀមបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួន និងគ្រូបង្វឹកទៅប្រទេស វៀតណាមធ្វើហ្វឹកហាត់ពង្រឹង សមត្ថភាពដើម្បីដណ្តើមមេដាយ ជូនក្រោយពីមានការ ធូរស្បើយមេរោគCOVID-19 ។

លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ តាមសារអេឡិត្រូនិចថា ក្រោយពីមានការធូរស្បើយ មេរោគCOVID-19 នៃព្រឹត្តិការណ៍២០ កុម្ភៈ សហព័ន្ធបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន២៤នាក់ និងគ្រូបង្វឹក៥នាក់ ទៅប្រទេសវៀតណាម ពង្រឹងសមត្ថភាពដណ្តើម មេដាយគ្រប់ប្រភេទ ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021-2023 តាមផែនការមេសហព័ន្ធគ្រោង បញ្ជូននាខែមេសាហ្វឹកហាត់រហូតដល់ការប្រកួតកីឡា SEA GAMES 2021តែម្តង ។

លោកបានបន្តថា ការហ្វឹកហាត់នៅក្រៅប្រទេស ដែលជាផែនការ របស់សហព័ន្ធដើម្បីពង្រឹង សក្តានុពល និងជំរុញសមត្ថភាព កីឡាករ-កីឡាការិនីវ៉ូវីណាម របស់ខ្លួនដើម្បីដណ្តើមយកមេដាយ មិនថា មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ជូនប្រទេសជាតិ ក្នុងនាមផ្ទះការ ប្រកួតតាមផែនការ ដែលគណៈកម្មការរៀបចំ ការប្រកួតកីឡា SEA GAMES 2023បានកំណត់ឲ្យ ។
ព្រមទាំងត្រៀមការប្រកួតកីឡា វ៉ូវីណាមជើងឯកអាស៊ី អាគ្នេយ៍នៅប្រទេសថៃ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ី នៅប្រទេសឡាវ និងការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក នៅប្រទេសរុស្ស៊ីទៀតផង ។

លោកបានបន្តថា ក្នុងនាមរូបលោកផ្ទាល់ ក៏បាននាំយកម៉ាស អាកុលជូនកីឡាករ-កីឡាការិនីវ៉ូវីណាម ទំាងអស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19ដែលមានរហ័សនាមថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ” កំពុងតែរាតត្បាត ក្នុងប្រទេស។ លោកបន្ថែមទៀតថា សម្រាប់ប្រើប្រាស់ ក្នុងការហ្វឹកហាត់ត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2021 លើទី៣១នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះ៕ដោយ៖លី ភីលីព

Most Popular

To Top