លទ្ធផល១ស្មើ នៅជើងទី១ រវាងក្រុមតោខៀវ Chelsea និងអធិរាជស Real Madrid គឺពិតជាមិនអាចធ្វើឲ្យ គ្រូបង្វឹកលោក Thomas Tuchelសប្បាយចិត្តនោះឡើយ ខណៈដែលក្រុម Chelsea របស់លោក គឺជាអ្នកមានឧិកាសច្រើនជាង ក្នុងការប្រកួតនេះ។
Timo Werner សាជាថ្មី ត្រូវបានគេមើលឃើញថា ជាអ្នកទទួលខុសត្រូវ ចំពោះលទ្ធផល នៃការប្រកួតនេះទាំងស្រុកទៀត ហើយក្រោយធ្វើឲ្យខកខានគ្រាប់បញ្ចូលទីដំបូងតាំងតែពីនាទីទី១០ ដោយស្ថានភាពមួយទល់ នឹងមួយជាមួយនឹងអ្នកចាំទីក្នុងចំងាយដ៏ជិតមួយបែរ ជាគាត់មិន អាចបញ្ចប់បានទៅវិញ។
គ្រូបង្វឹករបស់ក្រុម Chelsea លោក Tuchel បានពោលបែបនេះថា ក្រុមរបស់គាត់គួរតែអាចបញ្ចប់ទៅ នៃការប្រកួតជាមួយនឹងជ័យជំនះដោយស្វ័យប្រវត្តិទៅហើយនៅតង់ទី១ ឬអាចនិយាយបានថាទាំងពីរជើងផង ។
១គ្រាប់ដែលកើតឡើងដំបូង ដោយកីឡាករ Pulisic ធ្វើបានសម្រេចយ៉ាងអស្ចារ្យញាក់ដាច់អ្នកចាំទី និងខ្សែការពារដល់ទៅ៣នាក់ ប៉ុន្តែលទ្ធផលនេះត្រូវបានបដិសេធវិញ ដោយកីឡាករពោរពេញ ដោយបទពិសោធ នៅ Champion League គឺកីឡាករ Benzema ៕
ប្រែសម្រួល៖ស៊ុនលី