កីឡា

PSG ត្រៀមកុងត្រា ជូន Messi រយៈពេល៣ឆ្នាំ

រហូតមកដល់ពេលនេះ ក្លឹបយក្សបារាំង PSG ហាក់ដូចជាមិនទាន់អស់ចិត្តឡើយ ជាមួយនឹងការ ខិតខំប្រឹង ប្រែងក្នុងការនាំយកកំពូលកីឡាករ ខ្សែប្រយុទ្ធ Lionel Messi មករួមក្លឹបទោះបីជាព័ត៌មានបែបនេះ កើតឡើងជាយូរ មកហើយក្តី ។

TNT sports នៅសប្តាហ៍នេះ បានធ្វើការអះអាងថា ម្តងទៀតថាក្លឹប PSG គឺបានត្រៀមខ្លួន ជាមួយនឹងកុងត្រា ដែលមិនអាចមានអ្នកប្រជែងបានឡើយ សម្រាប់ Messi ដោយសង្ឃឹមថា នឹងអាចល្បួងចិត្តរបស់កីឡាករនេះ បានរដូវក្តៅនេះ ។

កីឡាករអាហ្សង់ទីនរូបនេះ ត្រូវបានគេដឹងថា មិនទាន់បានធ្វើការសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹង ក្លឹបBarcelona នៅឡើយដូចនេះ PSG បានផ្តល់នូវកុងត្រាដ៏ធំមួយ ព្រមជាមួយនឹងរយៈពេលដល់ទៅ២ឆ្នាំ ព្រមទាំងជម្រើសបន្ត១ឆ្នាំ ទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top