អង់គ្លេស៖ ការសិក្សាមួយបានរកឃើញថា ស្ទើរតែ ២ ភាគ ៣ នៃជនជាតិចក្រភពអង់គ្លេស កំពុងមានសម្ពាធក្នុងការត្រៀម ខ្លួនរួចជាស្រេច និងស្រកទម្ងន់ត្រឹមថ្ងៃទី ២១ ខែមិថុនា នៅពេលមម្រាប់រឹតត្បិតមេរោគ COVID-19 ភាគច្រើនអាចត្រូវបានដកចេញ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវសម្រាប់ កម្មវិធីផ្លាស់ប្តូរអាកប្បកិរិយា Noom បានស្ទាបស្ទង់លើមនុស្ស ២០០០ នាក់នៅចុងខែមីនាអំពីទម្លាប់នៃរបបអាហារ និងសុខភាពរបស់ពួកគេអំឡុងពេលចាក់សោរ។ ក្នុងចំណោមអ្នកត្រូវបានគេស្ទង់មតិនោះ ៦៤ ភាគរយកំពុងព្យាយាមសម្រកទម្ងន់ ប៉ុន្តែជិតពាក់កណ្តាលនៃចំនួននេះ (២៧ ភាគរយ) និយាយថា បញ្ហានេះប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងរបបអាហាររបស់ពួកគេ។
ខណៈមនុស្សមួយចំនួនមានការលើកទឹកចិត្តខ្លួនឯងក្នុងការសម្រកទម្ងន់១៦ភាគរយនៃអ្នកដែលបានព្យាយាមនិយាយថា មានសម្ពាធក្នុងការធ្វើដូច្នេះពីសង្គម និង១២ ភាគរយពីមិត្តភក្តិ ឬក្រុមគ្រួសារ។ ហើយជិតមួយភាគបួននៃអ្នកដែលកំពុងញ៉ាំចំណីអាហារបច្ចុប្បន្ន បាននិយាយថា ពួកគេមានអារម្មណ៍បង្ខំឲ្យធ្វើដូច្នេះដើម្បីធ្វើឲ្យខ្លួនគេមើលទៅស្រស់ស្អាតនៅក្នុងរូបថត។
សម្ពាធទាំងនេះបណ្តាលឲ្យមានការព្រួយបារម្ភ និងស្ត្រេសជាងមួយភាគបី (៣៥ភាគរយ) ខណៈ ជនជាតិអង់គ្លេសម្នាក់ក្នុងចំណោម ៥ នាក់បាននិយាយថា ពួកគេសោកស្តាយដែលមិនស្រកទម្ងន់អំឡុងពេលចាក់សោរ។ Noom បាននិយាយថា ពួកគេប្រកាន់ជំហរប្រឆាំងនឹងរបបអាហារក្រោយការចាក់សោររយៈពេលខ្លី ហើយកំពុងលើកទឹកចិត្តប្រជាជនឲ្យអភិវឌ្ឍទម្លាប់ល្អសម្រាប់រយៈពេលវែងជំនួសវិញ៕


