កីឡា

Pep៖ Messi នឹងមិនអាចរកទ្រ នំ​ណាល្អជាង Barcelona ឡើយ

ខណៈដែលកុងត្រាថ្មី នៅមិនទាន់អាចធ្វើបាន នៅឡើយ រវាង់ក្លឹបBarcelona ជាមួយ នឹងកំពូលតារាល្បី បំផុតរបស់ក្លឹប Lionel Messi នោះមានព័ត៌មាន ជាច្រើន នៅតែបន្តចុះផ្សាយពាក្យ ចចាមអារំាមថា កីឡាកររូបនេះនឹងនៅតែចិញ្ចឹមចិត្ត ចង់សាកល្បងចាកចេញជាពិសេសគឺក្លឹបបារាំង PSG។

ទោះបីជាយ៉ាងណាក្តីមកដល់សប្តាហ៍នេះ អតីតគ្រូបង្វឹកធ្លាប់ធ្វើការ ជាមួយគ្នា គឺលោក Pep Guardiola បានបង្ហាញជំហគាំទ្រដល់កីឡាករ អាហ្សង់ទីនរូប នេះក្នុងការបន្តអាជីព របស់គាត់ជាមួយនឹង Barcelona វិញហើយ លោកបញ្ជាក់ថានឹងមិនមានទីកន្លែងណាដែលល្អជាងនៅ Barcelona នោះទេ។

គួរឲ្យដឹងដែរថាទាំង Pep Guardiola និង Lionel Messi គឺត្រូវបានគេចាត់ទុកថា ជាវិរៈបុរសរបស់ក្លឹបក្នុងពេលដែលបុរសរូបនេះ ធ្លាប់ធ្វើការរួមគ្នាជាមួយនឹង Barcelona បានរយៈពេល៤ឆ្នាំ កន្លងមកដោយអាចលើកពាន រង្វាន់ស្ទើររាប់ភ្លេចជូនក្លឹបទាំង Champion League, La Liga និងពានរង្វាន់ក្នុងស្រុកជាច្រើនទៀត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top