កីឡា

Mahrez ៖ ខ្ញុំចង់បញ្ចប់អាជីព នៅ Man City

កីឡាករខ្សែប្រយុទ្ធ អាល់ហ្សេរី ឆ្នើមរបស់ក្លឹបមេឃខៀវ Man City នៅពេលចុងក្រោយនេះ បាននិយាយថា គាត់បានដាក់គោលដៅអនាគតរួចទៅហើយ សម្រាប់អាជីពរបស់ខ្លួន ជាមួយនឹង Etihad បន្ទាប់ពីបានជួយលើកពាន Premier League ជាលើកទី៣
ហើយមកនេះ ។

កីឡាករ Riyad Mahrez បានបញ្ជាក់បែបនេះថា ប្រសិនបើអាចត្រូវបានផ្តល់ឧិកាសនោះ គាត់នឹងសម្រេចចិត្ត រៀបចំផែនការ និងបញ្ចប់អាជីពនៅទីនេះតែម្តង ។

រំលឹកដែរថា Mahrez បានសារកេរ្ត៍ឈ្មោះយ៉ាង ល្បីល្បាញនៅ Leicester បន្ទាប់ពីបានផ្ទេរ មកពីក្លឹបបារាំង Le Havre កាលពីឆ្នាំ២០១៤ និងបានជួយឲ្យ ក្លឹបអង់គ្លេសមួយនេះ លើកពានអង់គ្លេស Premier League ជាប្រវត្តិសាស្ត្រ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top