កីឡា

Man City ចូលរួមប្រជែងយក Kane តម្លៃ១០០លានផោន ជាមួយនឹងក្លឹបផ្សេងដែរ

កីឡាករខ្សែប្រយុទ្ធ អង់គ្លេស Harry Kane នៅរដូវក្តៅនេះ បានក្លាយទៅជាកីឡាករ គោលដៅធំបំផុត របស់លោក Pep Guardiola ខណៈដែលម្ចាស់ពានរង្វាន់ អង់គ្លេសមួយនេះកំពុង ស្វែងរកតំណែងអ្នកមកជំនួស កីឡាករ Sergio Ramos ដែលទើបតែនឹងចាកចេញ ពីក្លឹបប៉ុន្មានសប្តាហ៍កន្លងទៅនេះ ។

Man City ចាប់ផ្តើមពិចារណា និងចាប់អារម្មណ៍ មកលើ Kane ហើយថែមទាំងបានត្រៀមខ្លួន រួចរាល់ផងដែរក្នុងការ ចូលប្រកួតប្រជែង កីឡាកររូបនេះនៅរដូវក្តៅជាមួយ នឹងតម្លៃខ្លួនដែលគ្រប់គ្នា បានដឹងប្រមាណជា១០០លានផោន។

គួរឲ្យដឹងដែរថា កីឡាករវ័យ២៩ឆ្នាំរូបនេះ ទើបតែបានចុះកុងត្រាថ្មី ជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs កាលពីពេលថ្មីៗនេះ រយៈពេល២ឆ្នាំទៀតប៉ុណ្ណោះ ដែលនឹងអនុញ្ញាតិ ឲ្យក្លឹបបន្តមានវត្ត មានរបស់ Kane រហូតដល់ឆ្នាំ២០២៤ ហើយមកដល់ពេលនេះ ក្លឹបនៅតែមិន ទាន់អះអាងទេថា ខ្លួនចង់លក់កំពូលកីឡាកររូបនេះ ចេញឬយ់ាងណានោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top