ព្រឹត្តិការណ៍ Euro 2020 ត្រូវបានបញ្ចប់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយក្រុមជម្រើសជាតិអ៊ីតាលី ជាអ្នកលើកពាន ក្រោយបំបាក់ក្រុមជម្រើសជាតិអង់គ្លេស នៅក្នុងវគ្គបាល់ប៉េណាល់ទី កាត់សេចក្ដី។ ទន្ទឹមនឹងជើងឯក នៃពាននេះដែរ ក្រុមជម្រើសជាតិដែលមានរហស្សនាមថា Azzurri ក៏ជាក្រុមដែលបង្កកំហុសច្រើនជាងគេ នៅក្នុងការប្រកួតផងដែរ។
អ៊ីតាលីលេងប្រកួតសរុបនៅ Euro ក្នុងឆ្នាំ២០២១នេះ ចំនួន ៧ប្រកួត ហើយសរុបប្រកួតទាំងអស់ នៅព្រឹត្តិការណ៍នេះ អ៊ីតាលីបង្កកំហុសចំនួន ៩៣ដងឯណោះ។ ទោះជាបង្កកំហុសច្រើនជាងគេមែន ក៏កីឡាករ នៅក្នុងក្រុមនេះ មិនទទួលបានកាតក្រហមទេ។
ក្រុមជម្រើសជាតិអង់គ្លេស ដែលលេងប្រកួតស្មើ នឹងអ៊ីតាលីដែរ បង្កកំហុសសរុប ៧១ដង ប៉ុន្តែនៅជាប់ចំណាត់ថ្នាក់លេខ ៤ ទេ។ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ២ ខាងបង្កកំហុស នៅព្រឹត្តិការណ៍នេះគឺ ក្រុមជម្រើសជាតិដាណឺម៉ាក ដែលធ្វើខុស ៧៥ដង ខណៈលេខ ៣ បានទៅលើ អេស្ប៉ាញ ដែលបង្កកំហុស ៧២ដង៕ ប្រភព៖សប្បាយ