Manchester United ខិតជិតយកបានខ្សែការពារ Raphael Varance ហើយ បន្ទាប់ពីយល់ព្រមលើ តម្លៃផ្ទេរ៤៥លានអឺរ៉ូជាមួយ Real Madrid។ នេះបើយោងតាមសារព័ត៌មានបារាំង។
កាសែតបារាំង Le Parisien បានរាយការណ៍ថា ប្រភពមួយក្នុងក្លឹប Manchester United និយាយថា ក្លឹបបានព្រមព្រៀង លើតម្លៃខ្លួនរបស់កីឡាករវ័យ២៨ឆ្នាំហើយ។ ក្នុងការចរចាក្លឹបបាន យល់ព្រមតម្លៃខ្លួន ក្នុងរង្វង់៤៥លានអឺរ៉ូ។
Varane អាចនឹងបង្ហាញខ្លួនជាកីឡាករ របស់ Old Trafford នៅចុងបញ្ចប់សប្ដាហ៍នេះ។ United ក៏បានគេដឹងថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារសញ្ជាតិបារាំងដល់ឆ្នាំ២០២៦ ហើយដែរ ។ ប្រសិនបើ Varane មកមែននោះ គេនឹងក្លាយជាដៃគូដ៏សំខាន់ ជាមួយ Harry Maguire៕