ក្លឹប Chelsea មានបំណងចង់នាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Romelu Lukaku មកអង់គ្លេសវិញ ពីក្លឹប Inter Milan។
ម្ចាស់ជើងឯក Champions League បានស្នើទឹកប្រាក់៨៨លានផោន រួមទាំងបន្ថែម Marcos Alonso ទៀត។ តែសំណើរនេះត្រូវបានបដិសេធ ដោយ Inter និយាយថា Lukaku ចង់នៅអ៊ីតាលីបន្តទៀត។
ក្រុមតោខៀវបានបង្វែរការចាប់អារម្មណ៍លើកីឡាករសញ្ជាតិបែលហ្សុិក បន្ទាប់ពី Borussia Dortmund បដិសេធលក់តារាជើងស៊ុត Erling Haaland។ Lukaku រកបាន២៤គ្រាប់កាលពីរដូវកាលមុន ជួយ Inter ឈ្នះពាន Serie A។

គេត្រូវបានលក់ដោយ Chelsea ទៅកាន់ Everton កាលពីឆ្នាំ២០១៤។ ៣ឆ្នាំបន្ទាប់កីឡាវ័យ២៨ឆ្នាំក៏ផ្លាស់ទៅលេងនៅ Manchester United មុនពេលចូលរួមជាមួយ Inter នៅឆ្នាំ២០១៩។ ចាប់តាំងពីមកកាន់កីឡដ្ឋាន San Siro ក្នុងតម្លៃខ្លួន៧៣លានផោន Lukaku រកបាន៦៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៩៥ប្រកួតគិតគ្រប់កម្មវិធី៕
ប្រភព៖http://sabay
