តូក្យូ ៖ ប្រភពជាច្រើន ដែលមានចំណេះដឹង អំពីបញ្ហានេះ បាននិយាយថា ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ លោក Thomas Bach នឹងធ្វើដំណើរទៅកាន់ទីក្រុង តូក្យូជាថ្មី ម្តងទៀត ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ ការប្រកួត កីឡាប៉ារ៉ាឡាំពិក យោងតាមការ ចេញផ្សាយពីគេហ ទំព័រជប៉ុនធូដេ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Bach នឹងមកដល់ទីក្រុងតូក្យូនៅថ្ងៃច័ន្ទមួយថ្ងៃមុន ព្រឹត្តិការណ៍បើកការ ប្រកួតនៅពហុកីឡដ្ឋានជាតិ ។ បុរសវ័យ ៦៧ ឆ្នាំរូបនេះ បានចាកចេញពីប្រទេសជប៉ុន បន្ទាប់ពីព្រឹត្តិការណ៍ អូឡាំពិក ថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា ប៉ុន្តែបានធ្វើឲ្យមានកំហឹង ក្នុងចំណោម សាធារណជនមួយចំនួន សម្រាប់ដំណើរ ទស្សនកិច្ចទៅកាន់ផ្សារ ទំនើបមួយក្នុងទីក្រុងតូក្យូ បើទោះបីជាមានភាព អាសន្ននៃ មេរោគឆ្លងក៏ដោយ ។
មួយថ្ងៃបន្ទាប់ពីការ ប្រកួតកីឡា អូឡាំពិក បានបិទ លោក Bach ត្រូវបានគេប្រទះឃើញ ដើរនៅក្នុងស្រុក Ginza អមដោយអង្គរក្ស នៅពេលសាធារណជន ត្រូវបាន រដ្ឋាភិបាល ប្រាប់ឲ្យចៀសវាងការ ចេញក្រៅដែលមិនចាំបាច់ និងមិនបន្ទាន់ដោយសារ តែការកើនឡើង នៃការឆ្លង។ រូបភាព និងវីដេអូ នៃដំណើរទស្សនកិច្ច របស់លោកត្រូវបានចែករម្លែកយ៉ាង ទូលំទូលាយនៅលើបណ្តាញ សង្គមជប៉ុន ដោយមានការត្អូញត្អែរអំពីស្តង់ដារទ្វេ។
លោក Bach បានមកដល់ប្រទេសជប៉ុននៅថ្ងៃទី ៨ ខែកក្កដា ហើយបានបន្តឆ្លងកាត់អូឡាំពិក ។
មុនការប្រកួតបានចាប់ ផ្តើមគាត់បានធ្វើដំណើរ ទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីដាក់កម្រងផ្កា សម្រាប់ជនរងគ្រោះដោយ គ្រាប់បែកបរមាណូ។
កីឡាប៉ារ៉ាឡាំពិក នឹងត្រូវដំណើរការចាប់ពីថ្ងៃទី ២៤ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា ហើយ ដូចព្រឹត្តិការណ៍ កីឡាអូឡាំពិកដែរនឹង ត្រូវធ្វើឡើងជាទូទៅ ដោយគ្មានអ្នកទស្សនា ដោយសារតែស្ថាន ភាពគ្រាអាសន្ន នៅតែមានសុពលភាពនៅក្នុងទីក្រុងតូក្យូនិងខេត្តជិតខាង៕ ដោយ៖លី ភីលីព