កីឡា

Guardiola ដាក់កីឡាករថ្មី បង្ហាញខ្លួនដំបូង៥រូប ក្នុងជ័យជំនះលើ Wycombe

កីឡាករវ័យក្មេងពីឈុតយុវជនខ្លះ ដូចជា Romeo Lavia, Cj Egan-Riley, Luke Mbaete, Finley Burns និង Josh Wilson Esbrand សុទ្ធតែកីឡាករ ដែលអាចបង្ហាញខ្លួនដំបូង នៅក្នុងការប្រកួតប៉ះនឹងក្រុម Wycombe កាលពីយប់មិញ។

គ្រូបង្វឹកលោក Pep Guardiola បានរៀបចំឲ្យពួកគេទាំង៥នាក់ បានទទួលរសជាតិជាលើកដំបូង លេងឲ្យឈុតធំរបស់ក្រុមយកឈ្នះលើក្រុម Wycombe ក្នុងក្របខណ្ឌពានរង្វាន់ Carabao Cup ហើយអាចលេងជាមួយនឹង
កីឡាករខ្លាំង របស់ក្រុមដូចជា Kevin De Bruyne និង Raheem Sterling ជាដើមផងដែរ។

ជ័យជំនះក្នុងលទ្ធផល ដល់ទៅ៦ទល់នឹង១ បានក្លាយទៅជាឱកាសសម្រាប់កីឡាករ ទាំង៥រូបនេះ ក្នុងការបង្ហាញខ្លួន នៅក្នុងការប្រកួតក្រោយៗទៀត ទៅតាមជំនាញរបស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top