ក្លឹបយក្សរបស់អ៊ីតាលី Juventus កំពុងជួបបញ្ហាដោយកីឡាករ សំខាន់ទាំងពីររូបគឺ Paolo Dybala និង Alvaro Morata របួសដូចគ្នា មុនជំនួបទល់នឹង Chelsea មកដល់។
Cheslea នឹងធ្វើដំណើរទៅកាន់ទីក្រុង Turin នៅថ្ងៃពុធ ដើម្បីប្រកួតសន្សំពិន្ទុ ក្នុងពូល H នៃពានរង្វាន់ Champions League។ ប៉ុន្តែស្ថានភាពរបស់ Juventus ពេលនេះមិនសូវជាល្អឡើយ ដោយសារខ្សែប្រយុទ្ធសំខាន់២រូប របស់ពួកគេកំពុងរបួស។
Dybala វ័យ២៧បានជួយក្រុមឈ្នះ ៣-២ លើ Sampdoria កាលពីចុងសប្ដាហ៍ ។ ប៉ុន្តែប្រកួតនេះគេបានប្ដូរចេញ ទាំងទឹកភ្នែក ព្រោះតែមានបញ្ហារបួសភ្លៅ។ Morata ក៏នឹងអង្គុយទស្សនាការប្រកួត នៅពាក់កណ្ដាលសប្ដាហ៍នេះដែរ ដោយសារតែគេមានបញ្ហាសរសៃពួរ ។
កាមការវិនិច្ឆ័យកីឡាករទាំងពីរ នឹងខកខានលេង២ប្រកួតបន្ទាប់ ពោលពេលប៉ះជាមួយ Chelsea នៅថ្ងៃពុធ និង Torini នៅថ្ងៃសៅរ៍៕