កីឡា

Man UTD ងាកទៅរក Phillips វិញជំនួស Rice

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងស្វែងរកលទ្ធភាព ក្នុងការបង្កើនចំនួនកីឡាករ
ក្នុងតំបន់ខ្សែបម្រើបន្ថែមទៀត ឲ្យបានឆាប់បំផុតនាពេលខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថា Man UTD នៅសប្តាហ៍នេះបានចាប់ផ្តើម ងាកទៅពិចារណាកីឡាករ Kalvin Phillips ដែល
កំពុងលេងឲ្យក្លឹប Leeds United ជំនួសឲ្យកីឡាករគោលដៅរបស់ខ្លួន គឺកីឡាករ Declan Rice របស់ក្លឹប Aston Villa។

កីឡាករទាំងពីរសុទ្ធតែបានបង្ហាញខ្លួន ជាមួយនឹងទំរង់លេងយ៉ាងអស្ចារ្យ កាលពីពេលលេងឲ្យក្រុមជម្រើសជាតិ នាពេលកន្លងមកក្នុងព្រឹត្តិការណ៍
អ៊ឺរ៉ូឆ្នាំ២០២០៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top