លោក Antonio Conte អតីតគ្រូរបស់ Inter Milan បាននិយាយថា Chelsea មិនទាន់ចេះប្រើខ្សែប្រយុទ្ធ Romelu Lukaku នៅឡើយទេ។
Lukaku បានត្រឡប់មកចូលរួមជាមួយ Chelsea វិញក្នុងតម្លៃខ្លួនកំណត់ត្រា របស់ក្លឹប៩៨លានផោន ក្នុងរដូវក្ដៅនេះ ហើយរកបានដល់ទៅ៤គ្រាប់ក្នុងការបង្ហាញខ្លួនលេង៤ប្រកួតដំបូង ។ យ៉ាងណាក្ដីលោក Conte ដែលធ្លាប់ធ្វើការជាមួយ Lukaku នៅ Iner គិតឃើញថា Chelsea គួរតែចេះប្រើកីឡាករឲ្យត្រឹមត្រូវ ។
Chelsea បានបរាជ័យក្រោមថ្វីជើង Juventus ១-០ កាលពីយប់មិញក្នុងកម្មវិធី Champions League ។ ក្រោយប្រកួតនេះចេះ Conte បាននិយាយពី Lukaku ថា គេនៅតែអាចធ្វើបានល្អជាងអ្វីៗទាំងអស់ ជាមួយនឹងបច្ចេកទេសរបស់គេ ។ គេកំពុងស្ថិតនៅកម្រិតខ្ពស់ ប៉ុន្តែជាកីឡាករម្នាក់ត្រូវពង្រឹងរហូតដល់ថ្ងៃចូលនិវត្តន៍ ។
Conte បានបន្ថែមទៀតថា មានខ្សែប្រយុទ្ធដូច Lukaku គឺត្រូវតែចេះប្រើប្រាស់ ។ លោកក៏មិនដឹងច្បាស់ថា Chelsea ចេះប្រើប្រាស់កីឡាករ ឬនៅទេ។ ប្រសិនបើតោខៀវ អាចស្វែងយល់ពីរបៀបប្រើ Lukaku ពួកគេនឹងក្លាយក្រុមយកឈ្នះនៅ UCL រដូវកាលនេះ ៕