កីឡាករខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ត្រូវបាន the goal ជឿជាក់ថានឹងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចបន្តកុងត្រាថ្មីជាមួយនឹង Bayern Munich ដែលវាខុសស្រឡះពីអ្វីដែលកីឡាករប៉ូឡូញរូបនេះ ធ្លាប់មានផែនការកាលពីរដូវក្តៅកន្លងមក។

កីឡាករខ្សែប្រយុទ្ធរូបនេះស្ទើរតែ បានសម្រេចចិត្តក្នុងការចាកចេញពីទឹកដី Allianz Arena ទៅហើយកាលពីប៉ុន្មានខែមុន បន្ទាប់ពីបានឈ្នះពានរង្វាន់ស្ទើរគ្រប់ពានពេលនៅទីនេះ ជាមួយនឹង Bayern Munich បូករួមទាំង Champion Leaguesផង។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីបន្ទាប់ពីបរាជ័យ មិនអាចធ្វើការសម្រេចចិត្តណាមួយជាមួយនឹងក្លឹបថ្មី កីឡាកររូបនេះទំនងជានឹងដាក់ផែនការថ្មី ដើម្បីអាចបញ្ចប់អាជីព ជាកីឡាករនៅអាល្លឺម៉ង់ តែម្តងខណៈដែលកុងត្រា និងលក្ខខណ្ឌទាំងឡាយត្រូវបានរៀបចំនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី
