កីឡា

Spurs ព្រួយបារម្ភ​នឹង ​ជំងឺ​កូវីដ-១៩ ខណៈ​កីឡាករ​ក្រុម​ឈុត​ធំ​ខ្លួន​ ៦រូប​​ បាន​តេស្ត​ឃើញ​វិជ្ជមាន​

ក្លឹប​ Tottenham Hotspure ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ដូច​ជា​ Sky Sports ដែល​បាន​ប្រភព​មក​ពី​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​ ក្លឹប​នេះ​កំពុង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​នឹង​ជំងឺ​កូវីដ-១៩ ខណៈ​កីឡាករ​ក្រុម​ឈុត​ធំ​របស់​ខ្លួន​ចំនួន​ ៦រូប​ ក៏​ដូច​ជា​បុគ្គលិក​ចំនួន​ ២រូប​​ បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ រី​ឯ​ការ​ប្រកួត​ត​ទល់​នឹង​ក្លឹប​ Rennes ក្របខ័ណ្ឌ​ Europa Conference League នឹង​មាន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​(ម៉ោង​កម្ពុជា) ។

យ៉ាង​ណា​ក្ដី​លទ្ធផល​ខាង​លើ​មិន​ទាន់​សម្រេច​ថា​ នឹង​ទៅ​ជា​យ៉ាង​ណា​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​នោះ​ទេ​ ដោយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ពួក​គេ​រង់​ចាំ​​លទ្ធផល​ធ្វើ​​ PCR តេស្ត​សិន​ទើប​សម្រេច​ជា​ផ្លូវការ​ថា​ពួក​គេ​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ មែន​ឬ​ក៏​យ៉ាងណា​។​

ចំពោះ​ការ​ប្រកួត​ខាង​លើ​នឹង​ពន្យារ​ពេល​នៃ​ការ​ប្រកួត​ ឬក៏​យ៉ាង​ណា​នោះ​ មិន​មាន​ការ​បញ្ជាក់​ពី​ប្រភព​ណា​ផ្លូវការ​នៅឡើយ​ទេ​៕ ប្រភព៖http://sabay

Most Popular

To Top