កីឡា

បិទការប្រកួតកីឡា ជើងឯកកីឡាប៉េតង់វ័យចាស់ និងយុវជនថ្នាក់ ខេត្តកណ្តាលជាផ្លូវការ

កណ្តាល៖ ព្រឹត្តិការណ៍ការប្រកួត កីឡាប៉េតង់វ័យចាស់ និងយុវជនជ្រើសរសើជើងឯក ថ្នាក់ខេត្តកណ្តាលបានបញ្ចប់ ការប្រកួតជាផ្លូវការនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញ ចូលរួមប្រគល់ជយលាភី និងប្រគល់មេដាយកីឡាករ ពីសំណាក់លោក ម៉ម ប៉ូលី អនុប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលដើម្បីចម្រាញ់ រកកីឡាករមានសមត្ថភាព តំណាងឲ្យខេត្តកណ្តាលទៅចូលរួម ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដោយរៀបចំពីមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល។

លោក ម៉ម ប៉ូលី ប្រធានការិយាល័យខេត្តកណ្តាល មានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមានការចង្អុលបង្ហាញ ពីលោកអភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើសកីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជម្នះជូនខេត្ត។ ការប្រកួតពានថ្នាក់ខេត្តឆ្នាំនេះ នៅតែមានក្រុមចូលរួមច្រើន គួរសមទោះបីបញ្ហាមេរោគ COVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា ខេត្តកណ្តាលបាននិយាយថា ការប្រកួតប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល មានក្រុមយុវជនចូលរួមចំនួន៥ក្រុម និងក្រុមកីឡាករវ័យចាស់ចំនួនន ៧ក្រុម។ សម្រាប់ក្រុមយុវជនមាន ក្រុមកីឡាប៉េតង់សេរីភាព១ ក្រុមកីឡាប៉េតង់សេរីភាព២ ក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ និងក្រុមកីឡាប៉េតង់វិទ្យាល័យតាខ្មៅ។

ចំណែកក្រុមកីឡាករវ័យចាស់ចំនួនន ៧ក្រុម រួមមានក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ ក្រុមកីឡាប៉េតង់សមាគមន៍ខេត្ត ក្រុមកីឡាប៉េតង់សមាគមន៍ខេត្ត ក្រុមកីឡាប៉េតង់តាខ្មៅ ក្រុមកីឡាប៉េតង់ព្រែកស្លែង និងក្រុមកីឡាប៉េតង់វែសលែនដ៏។ សម្រាប់ក្រុមកីឡាករវ័យចាស់ មេដាយមាសបានទៅលើក្រុម កីឡាប៉េតង់កំពង់សំណាញ់១ មេដាយប្រាក់បានទៅលើ ក្រុមកីឡាប៉េតង់វែសលែនដ៏ និងមេដាយសំរិទ្ធបានទៅលើ ក្រុមកីឡាប៉េតង់សមាគមន៍ខេត្ត១ ចំណែកក្រុមយុវជន មេដាយមាសបានទៅ លើកីឡាប៉េតង់សេរីភាព១ មេដាយប្រាក់បានទៅលើក្រុមកីឡា ប៉េតង់កំពង់សំណាញ់២ និងមេដាយសំរិទ្ធបានទៅលើ ក្រុមកីឡាប៉េតង់សេរីភាព២ ៕

Most Popular

To Top