កីឡា

Barcelona សម្លឹងឃើញកីឡាករ Sanchez ដើម្បីជំនួស កន្លែងរបស់ Aguero

ក្នុងពេលដែលកីឡាករ ខ្សែប្រយុទ្ធឆ្នើម របស់អាហ្សង់ទីន Sergio Aguero បានធ្វើការប្រកាស ចូលនិវត្តពីអាជីព បាល់ទាត់នោះ នៅពេលនេះក្លឹប Barcelona កំពុងតែស្វែងរកកីឡាករម្នាក់ មកជំនួសតំណែងនេះផងដែរ ។

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នៅក្រោយការប្រកាសចូលនិវត្តមួយ ថ្ងៃក្លឹបយក្សអេស្បាញ Barcelona បានបង្ហាញ ចំណាប់អារម្មណ៍ចំពោះកីឡាករខ្សែប្រយុទ្ធ Alexis Sanchez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Milan ។

នេះមានន័យថា Sanchez នឹងអាចចាប់ដៃគូគ្នាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Memphis Depay នៅក្នុងតំបន់ប្រយុទ្ធជួរមុខទោះបីជាក្លឹបកំពុងមានវត្តមានរបស់កីឡាករដូចជា Coutinho, Gavi និង Dembele មកហើយក្តី។

អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះធ្លាប់លេងនៅ Camp Nou ចន្លោះពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ម្តងដែរហើយតាមប្រភពដដែលបានឲ្យដឹងទៀតថា Barcelona ត្រូវត្រៀមដោះដូរកិឡាករ Luuk de Jong ជាមួយនឹង Inter Milan ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top