កីឡា

បិទការប្រកួតកីឡា ទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូក នាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង” លើកទី៨ ឆ្នាំ២០២១

ខេត្តកំពត៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ” លើកទី៨ នៅខេត្តកំពត។

លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានមានប្រសាសន៍ថា យោងតាមកម្មវិធីប្រកួតកីឡាប្រចាំឆ្នាំ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូមុំាងកម្ពុជា និងយោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកា គាំទ្រសហព័ន្ធក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការ អភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បានរៀបចំការប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូក នាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង” លើក ទី៨ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត។

លោកបានបន្តថា ការប្រកួតឆ្នាំនេះ មានសមាគនកីឡាទូកចូលរួម ចំនួន១៤ខេត្តដែលមានកីឡាករ-កីឡាការិនី គណៈប្រតិភូ និងគ្រូបង្វឹកចំនួន២៨នាក់ ក្នុងនោះមានកីឡាការិនី ៤៨នាក់លើ១១វិញ្ញាសា។

លោក ម៉ៅ ធនិន ក៏បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួត មានរយៈពេលតែ៣ថ្ងៃក៏ពិតមែន ប៉ុន្តែវាផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស បានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះកីឡាករ-កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ការខិតខំ ហ្វឹកហាត់ជាប្រចាំ គួបផ្សំការតស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេស បានត្រឹមត្រូវ នៅក្នុងការប្រកួត។

លោកអភិបាលខេត្តកំពត បន្ថែមទៀតថា ខ្ញុំសូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ខ្ញុំ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» បាននាំឲ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និង សុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិ ទទួលស្គាល់ ពីការផ្លាស់ប្តូរជាវិជ្ជមាន ទាំងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានេះផងដែរ ក៏បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធី កំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋាន កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយជាប្រចាំ និងការទទួលបានទំនុកចិត្តពី គណៈកម្មាធិការកីឡា អូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុង ឆ្នាំ២០២៣ ខាងមុខនេះ។ យើងទាំងអស់គ្នា សូមអរគុណ “សន្តិភាព” ដែលផ្តល់ឱកាសអោយយើងអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ ។

នាពេលបច្ចុប្បន្ន ខ្ញុំសង្កេតឃើញថា ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង នៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗ ពីមហាជន ចាប់តាំងពីសហព័ន្ធបានកែទម្រង់ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ទន្ទឹមគ្នានេះសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ មានជាអាទិ៍ការចូលរួមរបស់កីឡាករ ជាយុវជន ដែលជាថ្នាល និងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅអនាគតសហព័ន្ធ សូមកោតសរសើ និងវាយតម្លៃខ្ពស់។ ប៉ុន្តែយ៉ាង ណាក៏ដោយ ដើម្បីឱ្យប្រភេទកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូ និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា “ទូកនាគ” កាន់តែមានវឌ្ឍនភាព ទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ៕ ដោយ៖លី ភីលីព

Most Popular

To Top