កីឡា

Barcelona នៅតែមានជំហខ្លាំង ចំពោះ Haaland

The Mirror នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមកញ្ចប់លុយ ដ៏ច្រើនសន្ធឹកសន្ធាប់មួយ
សម្រាប់កុងត្រាឲ្យកីឡាករកំពូលខ្សែប្រយុទ្ធ Erling Haaland មុនពេលដែលការដោះដូរ រដូវក្តៅឈានចូលមកដល់។

កុងត្រារបស់កីឡាករ Ousmane Dembele ដើម្បីអាចបន្តជាមួយនឹងក្លឹប Barcelona ហាក់ដូចជាកំពុងជួប បញ្ហាដោយសារតែ
បញ្ហានៃការដោះដូរកីឡាករ Haaland ពីព្រោះថាកីឡាករបារាំងរូបនេះ មិនសូវសប្បាយចិត្តឡើយ ជាមួយនឹងការមកដល់របស់កីឡាករ
ថ្មីដែលអាចំនួសតំណែង របស់គាត់បាន ។

Dembele វ័យ២៤ឆ្នាំ មកដល់ពេលនេះ គឺមានសិទ្ធគ្រប់គ្រាន់ ក្នុងការចរចាចាកចេញពីក្លឹប នៅរដូវក្តៅដោយមិនមាន តម្លៃខ្លួនឡើយលុះត្រា
ណាតែ Barcelona នឹងព្រមព្រៀងតាមលក្ខខណ្ឌរបស់កីឡាករដែលបានព្យាយាមទាមទារ ជាច្រើនសប្តាហ៍មកហើយនោះ។

កុងត្រារយៈពេល៥ឆ្នាំរបស់ Dembele ដែលទទួលបាន២០ម៉ឺនផោន ក្នុងមួយសប្តាហ៍នេះ ក៏ជាឧបសគ្គដ៏ធំរបស់ Barcelona ដើម្បីទាក់ចិត្ត
របស់ Haaland ខណៈដែលក្លឹបកំពុងមានបញ្ហា បំណុលដល់ទៅជាង ១ពាន់លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top