កីឡា

កីឡករ João Cancelo របស់ Man City រងការវាយដំ​ ដោយក្រុមក្មេងទំនើង

MANCHESTER ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានឲ្យដឹងថា កីឡាករបាល់ទាត់ João Cancelo របស់ក្លិប Manchester City បានបង្ហោះរូបថតស្លាកស្នាម នៅលើមុខរបស់លោក បន្ទាប់ពីត្រូវបានវាយប្រហារ ដោយមនុស្ស ៤ នាក់កាលពីថ្ងៃព្រហស្បតិ៍ ។

ខ្សែការពារព័រទុយហ្គាល់ មិនបាននិយាយនៅលើ Instagram Story របស់លោកអំពីកន្លែងដែលការវាយប្រហារបានកើតឡើងនោះទេ។ លោក Cancelo បានសរសេរថា ជាអកុសលថ្ងៃនេះ ខ្ញុំត្រូវបានវាយដំដោយមនុស្សកម្សាក ៤នាក់បានធ្វើឲ្យខ្ញុំឈឺចាប់ និងព្យាយាមធ្វើឲ្យគ្រួសារ ខ្ញុំឈឺចាប់។
នៅពេលអ្នកបង្ហាញការតស៊ូ នេះជាអ្វីដែលកើតឡើង ពួកគេបានយកគ្រឿងអលង្ការទាំងអស់ របស់ខ្ញុំ ហើយទុកឲ្យ ខ្ញុំប្រឈមមុខ នឹងស្ថានភាពនេះ។
រូបថតបានបង្ហាញពីការកាត់យ៉ាងជ្រៅ នៅពីលើភ្នែកស្តាំរបស់លោក។ លោកបានសរសេរថា ខ្ញុំមិនដឹងថាតើមានមនុស្ស ដែលមានចរិតបែបនេះទេ អ្វីដែលសំខាន់បំផុត សម្រាប់ខ្ញុំគឺគ្រួសាររបស់ខ្ញុំ ហើយសំណាងល្អពួកគេទាំងអស់គ្នាមិនអីទេ ហើយខ្ញុំបន្ទាប់ពីឧបសគ្គជាច្រើន ក្នុងជីវិតរបស់ខ្ញុំ នេះគ្រាន់តែជារឿងមួយទៀត ដែលខ្ញុំនឹងជំនះ ដោយ រឹងមាំដូចរាល់ដង ។
City មិនបានឆ្លើយតបទៅនឹងសារ ស្វែងរកការអត្ថាធិប្បាយទេ កាលពីយប់ថ្ងៃព្រហស្បតិ៍៕ដោយ៖លី ភីលីព

Most Popular

To Top