កីឡា

ទីក្រុងប៉េកាំង ទទួលបានអត្ថប្រយោជន៍ ពីកេរ្តិ៍ដំណែលព្រឹត្តិការណ៍កីឡាអូឡាំពិក

ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ មិនត្រឹមតែនាំមកនូវចំនួនអ្នកធ្វើដំណើរទៅកាន់ទីក្រុងដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការរួមបញ្ចូលកីឡា និងទេសចរណ៍ទៀត។


យោងតាមទិន្នន័យដែលប្រមូលបានដោយការិយាល័យស្ថិតិក្រុងប៉េកាំងពីសណ្ឋាគារធំៗ និងទេសភាពថា ទីក្រុងប៉េកាំងបានកត់ត្រាចំនួនអ្នកធ្វើដំណើរសរុបចំនួន ៦.៥២លាននាក់ក្នុងអំឡុងការប្រកួតកីឡាដែលដំណើរការរវាងថ្ងៃទី ៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២00៨ រួមទាំងភ្ញៀវចូលមកពីក្រៅប្រទេសចិនដីគោកចំនួន ៣៨២,000 នាក់ ។


កន្លែងទេសចរណ៍ទទួលបាន ១៦២.៧ លានយន់ (២៥.៦ លានដុល្លារ) ក្នុងអំឡុងពេលការប្រកួត។ កាលឆ្នាំ ២០០៩ អគ្គនាយកដ្ឋានកីឡា និងរដ្ឋបាលទេសចរណ៍ជាតិ (ជាអតីតក្រសួងវប្បធម៌ និងទេសចរណ៍) បានចេញសំណើជំរុញការអភិវឌ្ឍន៍ក្នុងសមាហរណកម្មកីឡា និងទេសចរណ៍។ ថ្មីៗនេះ ឧទ្យានអូឡាំពិកទីក្រុងប៉េកាំង និងបឹង Jinhai ត្រូវបានដាក់ឈ្មោះក្នុងចំណោមកន្លែងតាំងបង្ហាញទេសចរណ៍កីឡាជាតិចំនួន ៤៧ នៅទូទាំងប្រទេសដោយរដ្ឋបាលទូទៅនៃកីឡា និងក្រសួងវប្បធម៌ និងទេសចរណ៍។


លោក Yang Ping មន្ត្រីគណៈកម្មាធិការគ្រប់គ្រងឧទ្យាននិយាយថា ឧទ្យានអូឡាំពិកបានទទួលអ្នកដំណើរជាង ៥00 លាននាក់មកទស្សនាតាំងពីឆ្នាំ ២00៨ មក។ ឧទ្យាននេះត្រូវបានគេដាក់ឈ្មោះថា ជាកន្លែងសម្រាប់ទេសចរណ៍ក្រហម និងការអប់រំស្នេហាជាតិដោយការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងប៉េកាំងក្នុងឆ្នាំ២0១៨៕

ដោយ៖លី ភីលីព

Most Popular

To Top