កីឡា

CR7 ក្នុងវ័យ៣៧ឆ្នាំ នឹងមិនខ្វះក្លឹប ដែលចង់បានគាត់ឡើយ ប្រសិនបើចាកចេញពី Man UTD

មកដល់ពេលនេះមានពាក្យរិះគន់ជាច្រើនបានបន្តធ្វើឡើងចំពោះកីឡាករ CR7 នៅឡើយខណៈដែលក្រុមកំពុងយ៉ាប់យ៉ឺនក្នុងការស្វែងរកពិន្ទុហើយកំពុង ឈរនៅលេខរៀងទី៦នៅឡើយក្នុងកំពូលតារាង។

ទោះបីជាយ៉ាងណាក្តីមានគ្រូបង្វឹកមួយរូបនៅលីគអង់គ្លេសគឺលោក Bruno Lage បានអះអាងបែបនេះថាប្រសិនបើ CR7 ពិតជាចង់ចាកចេញពី Man UTD មែននោះគាត់អាចមកទីនេះធ្វើការជាមួយគ្នានៅ Wolves ។

លោក Lage បានបញ្ជាក់ទៀតថាទោះបីជាមានវ័យ៣៧ឆ្នាំក្តីប៉ូន្តែ CR7 នៅតែមានក្លឹបមិនតិចនោះទេដែលចង់បានរូបគាត់ឲ្យលេងជាមួយគ្នាដែលផ្ទុយទៅនឹង អ្វីដែលអ្នកគាំទ្រ Man UTD មួយចំនួនលើកឡើងថាក្លឹបនឹងអាចលេងបានល្អជាងនេះប្រសិនបើមិនមានវត្តមានរបស់ CR7 ។

គួរឲ្យដឹងដែរថា២០ប្រកួតក្នុងរដូវកាលកន្លងមកនេះ CR7 រកបាន១៤គ្រាប់ប៉ុន្តែទំរង់លេងរបស់ក្រុមហាក់ដូចជាមិនល្អប្រសើរឡើងសោះទាំងក្នុងការដឹកនាំរបស់លោក Solskjare និងគ្រូបង្វឹកថ្មីលោក Rangnick ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top