កីឡា

Dortmund ឈានមកដល់ ដំណាក់កាលចុងក្រោយ ដើម្បីសម្រេចចិត្ត អនាគតរបស់ Haaland

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ព័ត៌មាននៃការចាកចេញរបស់កីឡាករ Erling Haaland ហាក់បីដូចជាកាន់តែ
ច្បាស់ហើយមកដល់ខែមករានេះ ទោះបីជាបច្ចុប្បន្នកីឡាករ កំពុងប្តេជ្ញាចិត្តខ្លាំងក្នុងការ រកគ្រាប់បាល់ឲ្យក្លឹបក្តី។

នៅសប្តាហ៍នេះប្រធានក្រុមឈុតធំរបស់ Dortmund លោក Sebastian Kehl បានចេញមកធ្វើការឆ្លើយតប ចំពោះដំណឹងនៃការចាកចេញ
នេះថាក្លឹប Dortmund ពិតជាបានឈានមកដល់ ដំណាក់កាលចុងក្រោយមែន នៃការសម្រេចចិត្តចំពោះអនាគតរបស់ Haaland ហើយក្លឹបនឹងធ្វើការប្រកាសនេះនៅក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួរឲ្យដឹងដែរថាកីឡាករ Haaland ធ្លាប់បានបង្ហាញពីការប្តេជ្ញាចិត្ត តាមរយៈកុងត្រាដែលមាន រយៈពេលដល់ទៅ ៤ឆ្នាំកន្លះ ប៉ុន្តែជាក់ស្តែងខណៈដែលតម្លៃខ្លួនកីឡាករកំពុង កើនឡើងខ្លាំងមែនទែន ជាពិសេសនៅពេលដែលគាត់អាច រកគ្រាប់បាល់បានទៅដល់ ៧៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៥ដងនៅលីគ
កំពូលអាល្លឺម៉ង់ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top