កីឡា

Bayern Munich ពិចារណាដោះដូរ Coman ជាមួយនឹងកីឡាករម្នាក់

The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងធ្វើការពិចារណាក្នុងុការផ្លាស់ប្តូរ វិធីសាស្ត្រនៃការរកចំណូល មកវិញខ្លះតាមរយៈ កុងត្រារបស់កីឡាករឆ្នើមម្នាក់ ដែលខិតជិតដល់ចុងបញ្ចប់ នៃកុងត្រាទៅហើយនោះ។

Bayern Munich ត្រូវបានគេជឿជាក់ថា នឹងធ្វើការពិចារណាទៅលើ ការដោះដូរកីឡាករ Kingsley Coman ជាមួយនឹងតារាឆ្នើមរបស់ Barcelona គឺកីឡាករ Ousmane Dembele នៅក្នុងរដូវក្តៅខាងមុខនេះ។

Coman បច្ចុប្បន្នមានកុងត្រា នឹងត្រូវផុតកំណត់ត្រឹម ឆ្នាំ២០២៣ខាងមុខនេះហើយ នៅសល់ពេលប៉ុន្មានទៀតប៉ុណ្ណោះ ដែលក្លឹបអាចធ្វើការសម្រេចចិត្ត បានចំពោះអនាគតកីឡាករ និង ដើម្បីអាចប្រមូលលុយបានខ្លះ ពីតម្លៃខ្លួនកីឡាករជាជាងអនុញ្ញាតឲ្យ កីឡាកររូបនេះចាកចេញទៅ ទាំងគ្មានតម្លៃខ្លួន។

Bayern Munich ក្នុងពេលដំណាលគ្នានេះ បានសម្លឹងមើលឃើញថា Dembele គឺមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ជំនួសតំណែងរបស់ Coman ហើយជាពិសេសទាំងកីឡាករបារាំង រូបនេះក៏ហាក់ដូចជា មិនមានបំណងក្នុង ការបន្តកុងត្រាថ្មីនោះដែរ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top